魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Stephen Roach អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃសាកលវិទ្យាល័យ Yale ថែ្លងថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"មានកម្លាំងទាក់ទាញធម្មជាតិដល់សហគ្រាសអាមេរិក

2019-04-22 15:32:51 cri

    លោក ​Stephen ​Roach ​អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​សកលវិទ្យាល័យ ​Yale ​នៅ​សហរដ្ឋអាមេរិក​បាន​ថែ្លងក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​អ្នកយកព័ត៌មាន​នាពេល​ថ្មីៗ​នេះ ​ថា ​គំនិត​ផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"និង​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់​ព័ន្ធ​មាន​កម្លាំង​ទាក់ទាញ​ធម្មជាតិ​ដល់​សហគ្រាស​អាមេរិក ​ហើយ​ប្រទេសចិន​និង​អាមេរិក​អាច​បង្កើន​កិច្ចសហប្រតិបត្តិការ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ"។​

    លោក ​Stephen ​Roach ​បាន​ចង្អុលបង្ហាញ​ថា ​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​ត្រូវ​បាន​លើកឡើង​រយៈពេល​ ៦ ​ឆ្នាំ ​មក ​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​បំពេញ​ចន្លោះនៃ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅក្នុង​តំបន់​។លើស​ពីនេះ​ទៀត ​ការកសាង​គំនិត​ផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​ផ្តល់​ផលប្រយោជន៍​ដល់​បណ្តាប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ​រួម​ទាំង​ប្រទេស​ជាសមាជិក​នៃ​សហភាពអឺរ៉ុប ​ដូចជា ​អ៊ីតាលី​ផងដែរ។​

    វេទិកាកំពូល​លើកទី​ ២​ ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​គំនិត​ផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ"​នឹង​ប្រារព្ធឡើង​នៅ​ក្រុង​ប៉េកាំង​ចាប់ពី​ថ្ងៃទី​ ២៥ ​ដល់​ថ្ងៃទី​ ២៧ ​ខែមេសា​ខាង​មុខ​នេះ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស