魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លទ្ធផលនៃវេទិកាកំពូលលើកទី១ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លួវមួយ"ត្រូវបានអនុវត្តយ៉ាងពេញលេញ

2019-04-22 16:17:03 cri

    ការិយាល័យ​នៃ​ក្រុមដឹកនាំ​ការងារ​សម្រាប់​ការ​លើកកម្ពស់​ការកសាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លួវមួយ"​នៅថ្ងៃ​ទី​ ២២​ ខែ​មេសា ​បាន​ចេញផ្សាយ​របាយការណ៍​មួយ​ក្រោម​ចំណង​ជើង​ថា ​<វឌ្ឍនភាព ​វិភាគទាន​និង​ការរំពឹងទុក​ក្រោម​បរិបទ​នៃ​ការ​រួមគ្នា​កសាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លួវមួយ"​>ដោយ​ចែងថា ​លទ្ធផល​ជាក់ស្តែង​ចំនួន​ ២៧៩ ​ប្រការ​ដែល​បាន​បង្កើតឡើង​ដោយ​វេទិកាកំពូល​លើកទី​១​ស្តីពី​កិច្ចសហប្រតិបត្តិការអន្តរជាតិ​នៃ​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លួវមួយ"ត្រូវបាន​អនុវត្ត​យ៉ាង​ពេញលេញ។​

    របាយការណ៍​នេះ​បាននិយាយថា ​វេទិកាកំពូល​លើកទី១​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លួវមួយ"​បានក្លាយ​ទៅជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​បណ្តាប្រទេស​នានា​និង​អង្គការ​អន្តរជាតិ​ដែល​មាន​វត្តមាន​ដើម្បី​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​ការ​ផ្លាស់ប្តូរ ​ការបង្កើន​ទំនុកចិត្តគ្នា​ទៅវិញ​ទៅមក​និង​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល។​ការ​រួម​គ្នា​ក​សាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លួវមួយ"​ដើម្បី​ផ្តោត​ទៅលើ​ការកសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ​និង​រួមចំណែក​ដល់​ការ​ជំរុញ​កំណែទម្រង់​នៃ​ប្រព័ន្ធ​អភិបាលកិច្ច​សកល​និង​សកលភាវូបនីយកម្ម​ផែ្នក​សេដ្ឋកិច្ច​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស