王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំ​សរុប​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​បរទេស​បរទេស​រវាង​ក្រុង Chong Qing ជាមួយ​សហភាពអឺរ៉ុប​និង​សមាគម​អាស៊ាន​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ សុទ្ធតែ​កើនឡើន​លើស​ពី ៣០ %

2019-04-16 14:06:45 cri

      ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ គយ​ក្រុង Chong Qing ​បាន​បង្ហាញ​ទិន្នន័យ​ស្តីពី​ការ​ធ្វើ​ជាមួយ​បរទេស​នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ។ យោងតាមស្ថិតិ​របស់​គយ​ក្រុង ​Chong Qing បាន​បន្ត​ពាណិជ្ជកម្មបរទេស​នៅ​ក្រុង Chong Qing រក្សា​កំណើន​យ៉ាង​ឆាប់រហ័ស​ដែល​សម្រេច​បាន​នូវ​តម្លៃ​សរុប​ការនាំចូល​និង​នាំចេញ​ចំនួន ១៣ ពាន់ ១៥ លាន​យាន់ប្រាក់​ចិន ​កើនឡើង ២១.៩%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​​ឆ្នាំ ២០១៨ ។ 

      ក្រៅពី​កំណើន​ផ្នែក​ពាណិជ្ជកម្ម​កែច្នៃ​បន្ត​កើនឡើង ទំហំ​ពាណិជ្ជកម្ម​ជាមួយ​សហភាពអឺរ៉ុប​និង​សមាគម​អាស៊ាន​ក៏​មាន​កំណើន​យ៉ាង​ខ្លាំង​ដែរ កំណើន​នៃ​វេទិកា​បើក​ចំហ​បាន​ក្លាយ​ជា​កម្លាំង​ចលករ​សំខាន់​សម្រាប់​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់​ក្រុង Chong Qing ដូចជា តំបន់​ឃ្លាំ​ពិនិត្យ​ពិសេស​នៃ​គយក្រុង Chong Qing និង​មជ្ឈមណ្ឌល​ចរាចរណ៍​ទំនិញ​ការពារ​ពន្ធ​ជា​ដើម ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស