王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍​សាវប្បកម្ម​ពិភពលោក​ក្រុង​ប៉េកាំង​បើក​ឲ្យ​ភ្ងៀវ​ទេសចរណ៍​ធម្មតា​ចូល​ទស្សនា​កម្សាន្ត​ជា​លើក​ទី ១

2019-04-15 15:33:30 cri

      ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ ពិព័រណ៍​សាវប្បកម្ម​ពិភពលោក​ក្រុង​ប៉េកាំង​បាន​បើក​ឲ្យ​ភ្ងៀវ​ទេសចរណ៍​ធម្មតា​ចូល​ទស្សនា​កម្សាន្ត​ជា​លើក​ទី ១ ដោយ​សាកល្បង​ឲ្យ​អ្នកទេសចរណ៍​ចំនួន ៣ ម៉ឺន​នាក់​ចូល​ទស្សនា ដើម្បី​ត្រួតពិនិត្យ​លើ​សមត្ថភាព​ទទួល​ភ្ងៀវ ស្ថានការណ៍​គ្រប់គ្រង​សំហូរមនុស្ស សមត្ថភាព​រៀបចំ​ការងារ​គ្រប់​ផ្នែក​និង​ស្ថានការណ៍​នៃដំណើរ​ការ​សម្ភារៈ​បរិក្ខារផ្សេងៗ​ ។ 

      ថ្ងៃដដែល ច្រកចូល​ចំនួន ៧៨ បាន​បើក​ទាំងអស់ ហាង​ទំនិញ​ដែល​មាន​លក្ខខណ្ឌ​បើកធ្វើ​អជីវកម្ម​នៅ​ក្នុង​សួន​ក៏​ចាប់ផ្តើម​សាកល្បង​ធ្វើ​អាជីវកម្ម​ផងដែរ និង​បាន​រៀបចំ​អ្នកស្ម័គ្រចិត្ត​ចំនួន ៥៥៥ នាក់​ផ្តល់​សេវា​សាកសួរ​ព័ត៌មាន​ជូន​ភ្ងៀវ​ទេសចរណ៍​ជា​ដើម ។ 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស