李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រិនយុវជននៃបណ្តាប្រទេសតាមបណ្តោយ”ខ្សែក្រវាត់មួយនិងផ្លូវមួយ”ជួបជុំគ្នានៅក្រុងប៉េកាំងដើម្បីស្វែងរករូបមន្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ

2019-04-13 14:49:16 cri

  សិក្ខាសាលា​នៃ​សហគ្រិន​យុវជន​នៃបណ្តាប្រទេស​តាម​បណ្តោយ​”ខ្សែក្រវាត់មួយនិង​ផ្លូវ​មួយ”​បាន​ប្រារព្ធឡើង​នៅក្រុង​ប៉េកាំង​ ប្រទេស​ចិន​កាលពី​ពេល​ថ្មីៗកន្លងទៅ​នេះ  ។ សហគ្រិន​យុវជន​ទាំងឡាយ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​និង​ពិគ្រោះពិភាក្សា​អំពី​រូបមន្ត​ថ្មី​សម្រាប់​ធ្វើកិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​ចិននិង​អន្តរជាតិ​ ដោយ​បាន​បង្ហាញ​ថា​   គំនិត​ផ្តួចផ្តើម​ស្តីពី​”ខ្សែក្រវាត់មួយនិងផ្លូវ​មួយ”​និង​ការ​កសាង​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវជា​កាលានុវត្តភាព​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​សន្តិវិធី​នៃ​សហគ្រាស​ចិននិង​អន្តរជាតិ​ ព្រមទាំងបានជួយ​​ធ្វើ​ឲ្យអន្តរជាតិ​​យល់​ច្បាស់​ពី​ការកសាង​សេដ្ឋកិច្ច​និង​វប្បធម៌ចិន​ ។

       វេទិកា​កំពូល​នៃកិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្រោម​ក្របខ័ណ្ឌ​គំនិតផ្តួចផ្តើម​ស្តីពី​”ខ្សែ​ក្រវាត់មួយនិង​ផ្លូវ​មួយ​​”លើទី​ ២ នឹង​បើកធ្វើ​នៅក្រុង​ប៉េកាំង​ពេលខាងមុខនេះ​ ពេលនោះ​នឹង​រៀបចំ​ធ្វើមហាសន្និបាត​សហគ្រិន​ជាលើកដំបូង​ ដើម្បី​បង្កើត​វេទិកា​សម្រាប់​តភ្ជាប់​កិច្ច​សហប្រតិបត្តិការ​គ្នា​ក្នុង​វិស័យ​​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស