孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា សហគមន៍អន្តរជាតិមានទំនុកចិត្តយ៉ាងម៉ឺងម៉ាត់លើសេដ្ឋកិច្ចប្រទេសចិន

2019-04-12 14:57:20 cri
  ដៅចំពោះ​ការដែល​អង្គការ​មូលនីធិ​រូបិយវត្ថុ​អន្តរជាតិ​បានដំឡើង​ការរំពឹងទុក​ចំពោះ​កំណើន​សេដ្ឋកិច្ច​ប្រទេសចិន​នៅពេល​ថ្មីៗកន្លង​ទៅនេះ​ កាលពី​ថ្ងៃទី១១​ខែមេសា​ លោក ​Lukang ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​ជាប្រចាំ​ថា ​នេះបាន​បង្ហាញថា​ សហគមន៍​អន្តរជាតិ​មានទំនុកចិត្ត​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​ការដែល​សេដ្ឋកិច្ចចិន​រក្សា​កំណើន​ដោយ​ល្បឿន​មធ្យម​និងខ្ពស់​ហើយ​ឆ្ពោះទៅកាន់​កម្រិតមធ្យម​និងខ្ពស់ ។

    តាម​ការផ្សាយ​ឲ្យដឹងថា ​កាលពី​ថ្ងៃទី៩​ខែមេសា​ អង្គការ​មូលនីធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ប្រកាស​របាយការណ៍​ស្តីពី​ការសម្លឹងមើល​សេដ្ឋកិច្ច​ពិភពលោក​ដ៏ថ្មីមួយ​ ដែល​បន្ថយ​ការរំពឹងទុក​ចំពោះ​កំណើន​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ឆ្នាំ២០១៩​មកដល់​៣.៣​ភាគរយ​ ហើយ​ដំឡើង​ការរំពឹងទុក​ចំពោះ​កំណើន​សេដ្ឋកិច្ច​ប្រទេសចិន​ឆ្នាំនេះឡើង​ដល់៦.៣​ភាគរយ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស