魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការកម្មសិទ្ធិបញ្ញាពិភពលោករំពឹងថា ប្រទេសចិននឹងចែករំលែកយ៉ាងសកម្មនូវបទពិសោធន៍ជាមួយបណ្តាប្រទេសនានានៅតាមបណ្តោយ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"

2019-04-12 10:30:45 cri

图片默认标题_fororder_世界知识产权组织1

    លោក ​Francis ​Gurry ​អគ្គនាយក​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​បានថែ្លងនៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​អ្នកយកព័ត៌មាន​នៃ​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នៅ​ក្រុង​ហ្សឺណែវ​នាពេល​ថ្មីៗនេះ ​ថា ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​និង​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​គំនិត​ផ្តួច​ផ្តើម​"ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ"​ដែលបាន​លើកឡើង​ដោយ​ប្រទេសចិន ​ហើយរំពឹងថា ​ប្រទេស​ចិន​នឹង​ចែករំលែក​យ៉ាងសកម្ម​នូវ​បទពិសោធន៍​លើ​កម្មសិទ្ធិបញ្ញា​ជាមួយ​បណ្តា​ប្រទេស​នានា​នៅតាម​បណ្តោយ​"ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ"​ដើម្បី​រួមគ្នា​លើក​កម្ពស់​ការអភិវឌ្ឍ​កិច្ចការ​កម្មសិទ្ធិបញ្ញា​និង​វិបុលភាព​សេដ្ឋកិច្ច​នៅក្នុង​បណ្តាប្រទេស​ទាំង​នេះ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស