马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថាភាគីចិនរំពឹងទុកក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងក្នុងចំណុចចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្រ្ត

2019-04-12 15:03:07 cri

ពេល​ឆ្លើយ​សំនួរ​របស់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​នៅ​ថ្ងៃ​ទី​១១ខែ​មេសា លោកLuKangអ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេសចិនបាន​ថ្លែង​ថា​ ​ភាគីចិន​រំពឹងទុកក្នុងការ​បើក​ទំព័រ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​ ​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ក្នុង​ចំណុចចាប់ផ្តើម​ថ្មី​ក្នុង​ប្រវត្តិសាស្រ្ត។

តាម​ការ​ណែនាំ​របស់​លោកបាន​ឲ្យ​ដឹងថា ​ការចរចា​វគ្គ​ទី​១៥​ស្តីពី​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូងបាន​បញ្ចប់​នៅ​ក្រុង​តូក្យូ​នា​ថ្ងៃ​ទី​១២​ខែ​មេសា។កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចំនួន​៣​បាន​លេច​ចេញ​និន្នាការ​អភិវឌ្ឍ​ដ៏​ល្អ​តាំងពី​ខែ​ឧសភា​ឆ្នាំ​២០១៨​រៀងមក។ការចរចា​ស្តីពី​តំបន់​ពាណិជ្ជកម្ម​សេរី​វគ្គ​នេះ​បាន​បង្ហាញ​នូវ​ឆន្ទៈ​ដូចគ្នា​របស់​ប្រទេស​ចំនួន​៣​ក្នុង​ការ​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ​ការ​ប្រឆាំង​ឯកតោភាគីនិយម ​និង​ការពារ​និយម។ប្រទេស​ទាំងបី​នៅ​បាន​ពិគ្រោះពិភាក្សាយ៉ាង​សកម្ម​អំពីការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​”ចិន ជប៉ុន កូរ៉េខាងត្បូង ​បូកX” ​ដើម្បី​ពង្រីក​ឧត្តមភាព​របស់​រៀងៗខ្លួន​ឲ្យ​បាន​ល្អ ​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ជា​និរន្តរភាពក្នុង​តំបន់​ទាំង​ស្រុង។

អ្នកបកប្រែ:马小青
ប្លុកពិសេស