孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍សមិទ្ធផលស្តីពីការរួចផុតពីភាពក្រីក្ររបស់ចិនដែលឈ្មោះ“ស្វែងរកជីវភាពដ៏ល្អបវរ”បានធ្វើឡើងនៅសាលាក្រុងឡាអេប្រទេសហូឡង់

2019-04-12 14:56:14 cri

    ថ្ងៃទី១១​ខែមេសា ​ពិព័រណ៍​សមិទ្ធផល​ស្តីពីការរួច​ផុតពីភាពក្រីក្រ​របស់ចិន​ដែល​ឈ្មោះ​“ស្វែងរក​ជីវភាព​ដ៏ល្អបវរ”​បានធ្វើឡើង​នៅសាលាក្រុង​ឡាអេប្រទេស​ហូឡង់ ​ដែល​បាន​ទាក់ទាញ​ការយកចិត្ត​ទុកដាក់​ជាទូទៅ​របស់​ឥស្សរជន​គ្រប់មជ្ឈដ្ឋាន​ក្នុងតំបន់ ។

    ពិព័រណ៍នេះ​បាន​ឧទ្ទេសនាម​អំពីការដែល​ប៉ុន្មានឆ្នាំ​កន្លងទៅនេះ​ ប្រទេសចិន​បានអនុវត្ត​វិធានការ​ជួយលុប​បំបាត់​ភាពក្រីក្រ​គ្រប់ប្រភេទ​ក្នុងវិស័យ​អប់រំ ​វប្បធម៌​ ទេសចរណ៍​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជាដើម​ ដែលមិន​គ្រាន់តែ​នាំមកនូវ​ជីវភាពល្អបវរ​ដល់​ប្រជាជន​ប្រទេស​ខ្លួនឯង​ប៉ុណ្ណោះទេ​ ថែមទាំង​ក៏បានផ្តល់​ប្រាជ្ញាចិន​និងគម្រោងចិន​សម្រាប់​កិច្ចការ​កាត់បន្ថយ​ភាពក្រីក្រ​ពិភពលោកដែរ ។

    ពីចុងឆ្នាំ​២០១២​ដល់ចុង​ឆ្នាំ២០១៨ ​បណ្តាជន​ក្រីក្ររបស់ចិន​បាន​កាត់បន្ថយ​ចំនួន៨២​លាន៣​សែន៩​ម៉ឺននាក់​ ដែលដូចជា​រាល់មួយនាទី​ក៏មាន​មនុស្ស​២៦នាក់​បម្រះខ្លួន​ចេញពី​ភាពក្រីក្រ​ក្នុងរយៈពេល​៦ឆ្នាំ​កន្លង​ទៅនេះ ។

លោកស្រី ​Pauline​ Krikke​ អភិបាលក្រុង​ឡាអេបាន​ថ្លែងថា ​សមិទ្ធផល​ដែលចិនបាន​ទទួលក្នុង​វិស័យ​លុបបំបាត់​ភាពក្រីក្រ​បាននាំឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​និង​កោតសរសើរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស