魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានធនាគារពិភពលោក អាណត្តិថ្មី ទន្ទឹងរង់ចាំអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូដែលមានលក្ខណៈស្ថាបនាជាមួយប្រទេសចិន

2019-04-12 10:49:54 cri

   

图片默认标题_fororder_新任世行行长期待与中国1

    លោក ​David ​Malpass ​ប្រធាន​ធនាគារ​ពិភពលោក ​អាណត្តិថ្មី​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​លើកដំបូង ​ក្នុង​អាណត្តិ​របស់​លោក​កាលពី​ថៃ្ងទី ​១១​ ខែ​មេសា ​តាមម៉ោង​នៅ​ក្នុង​តំបន់ ​ហើយ​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា ​នឹង​អភិវឌ្ឍ​ទំនាក់ទំនង​ភាពជាដៃគូ​ដែលមាន​លក្ខណៈ​ស្ថាបនា​ជាមួយ​ប្រទេសចិន​។​លោក​ជឿជាក់ថា ​បទពិសោធន៍​នៃ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រទេសចិន ​គួរ​ចែករំលែក​ជាមួយ​ពិភពលោក។​

    លោក ​David ​Malpass ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​លើកដំបូង​ក្នុង​អាណត្តិ​របស់​លោក​អំឡុង​ពេល​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ក្នុង​រដូវផ្ការីក​ឆ្នាំ​ ២០១៩ ​របស់​ធនាគារ​ពិភពលោក​កាលពី​ថ្ងៃទី​ ១១​ ខែ​មេសា​នេះ។​

    លោក ​David ​Malpass ​បាន​អះអាង​កម្រិត​ខ្ពស់​ស្តីពី​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេសចិន​និងបាន​សម្តែង​នូវ​ក្តីសង្ឃឹម​ក្នុង​ការអភិវឌ្ឍ​ទំនាក់ទំនង​ភាពជាដៃគូ​ដែល​មាន​លក្ខណៈ​ស្ថាបនា​ជាមួយ​ប្រទេសចិន។​លោកបាន​ថែ្លងថា ​ធនាគារពិភពលោក​និង​ប្រទេស​ចិន​មាន​គោលដៅរួម​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​ភាព​រុងរឿង​ថ្កុំ​ថ្កើង​រួមគ្នា។​ធនាគារ​ពិភពលោក​មានឆន្ទៈ​រួមសហការ​ជាមួយ​ប្រទេសចិន​ដើម្បី​ធ្វើការ​ពិគ្រោះ​ពិភាក្សា​គ្នា​អំពី​របៀប​កែលម្អ​នូវ​គុណភាព​នៃ​គម្រោង​គំនិត​ផ្តួច​ផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ"​និង​ធ្វើឲ្យ​បណ្តាប្រទេស​នានា​តាមបណ្តោយ​អាច​ទទួលបាន​ផលប្រយោជន៍​កាន់​តែ​ល្អប្រសើរ៕​

图片默认标题_fororder_新任世行行长期待与中国2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស