孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លទ្ធផលជ្រើសរើសនៃសកម្មភាពប្រកួតប្រជែងរូបថតក្រោមប្រធានបទ“ធ្វើដំណើរជាមួយអ្នក”បានត្រូវប្រកាស

2019-04-11 14:34:18 cri

    ថ្ងៃទី១០​ខែមេសា​ លទ្ធផល​ជ្រើសរើស​នៃសកម្មភាព​ប្រកួត​ប្រជែង​រូបថត​ក្រោម​ប្រធានបទ​“ធ្វើដំណើរ​ជាមួយ​អ្នក​”ដែល​រៀបចំដោយ​វេបសាយ​ CRI ​Online​ នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​បានត្រូវ​ប្រកាស ។​ ​ស្នាដៃ​រូបថត​​ចំនួន​១០របស់​អ្នកនិយមថតរូប​ដែល​មកពី​ប្រទេស​រុស្ស៊ី ឡាវ​ មីយ៉ាន់ម៉ា ​តួកគីនិង​ចិនបាន​ទទួល​រង្វាន់​ជយលាភីធំ​ ​នៅមាន​ស្នាដៃ​រូបថត​ចំនួន​១០០​ទៀត​របស់អ្នក​និយមថតរូប​ដែលមកពី​ប្រទេស​ចំនួន១៣​បានទទួល​រង្វាន់​ស្នាដៃ​ឆ្នើម ។

    សកម្មភាព​លើកនេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី២៨​ខែកុម្ភៈ​ មានរយៈពេល​មួយខែ​ រួមទាំង​អស់បាន​ទទួល​ស្នាដៃរូបថត​ចំនួន​ជាង​១១៥០០​ដែលផ្ញើ​ដោយ​អ្នកប្រើ​អ៊ីនធើណែត​ដែល​មកពី​ប្រទេសនិង​តំបន់​ចំនួន​៤៧តាម​បណ្តោយ​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ ។

    សកម្មភាព​លើកនេះ​ក៏អាច​បោះឆ្នោត​តាម​បណ្តាញ​អ៊ីនធើណែត​ដែរ​ដោយ​អញ្ជើញ​អ្នកប្រើ​ប្រាស់​អ៊ីនធើណែត​ទូទាំង​ពិភពលោក​បោះឆ្នោត​ចំពោះ​ស្នាដៃ​រូបថត​ដែលខ្លួន​និយមចូលចិត្ត​ជាមួយ​គ្នា​ ប្រហែល​មាន​មនុស្ស​៧សែន​​៥ម៉ឺន​នាក់ចូលរួម ​ចំនួន​សន្លឹក​ឆ្នោត​សរុបគឺ​១លាន៩​សែន​២ម៉ឺន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស