孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវចេញផុតពីភាពក្រីក្ររបស់ភូមិNanwendu ខេត្តHebeiប្រទេសចិន

2019-04-11 15:20:42 cri

  ភូមិ​Nanwendu​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​របស់​ស្រុក​Pingshan​ទី​ក្រុង​Shijiazhuang​ខេត្ត​Hebei​ប្រទេស​ចិន​ ដែល​មាន​២០៤​គ្រួសារ ​​និងអ្នកភូមិចំនួន៦៨៧​នាក់​។កាល​ពី​មុន​ ភូមិ​នេះ​ជា​ភូមិ​ក្រី​ក្រ​។តាំង​ពី​ឆ្នាំ​២០១៦​រៀង​មក​ តាម​រយៈ​កិច្ចសហប្រតិបត្តិការ​រវាង​ភូមិ​និង​សហគ្រាស​ ការជួយ​លុប​បំបាត់​បន្ទុក​របស់​ជន​ក្រី​ក្រ​ដោយ​គោលដៅ​   គ្រាន់​តែ​ចំណាយ​រយៈពេល​៣​ឆ្នាំ​ភូមិ​នេះ​បាន​សម្រេច​ការ​ចេញ​ពី​ភាព​ក្រីក្រ​ទាំង​ស្រុង​ដោយ​ជោគជ័យ​។នៅ​ក្នុង​ភូមិ​នេះ ​កិច្ច​កសាង​កម្មវិធី​ទេសភាព​ទាំង​ពីរ​ គឺ​ឧទ្យាន​ទេសចរណ៍​អំពី​កសិកម្ម​សម័យ​ទំនើប​ថ្មី​និង​ទេសភាព​ស្រះ​ទឹក​ផ្កា​ឈូក​  បាន​ធ្វើ​ឲ្យ​អ្នកភូមិ​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ៗ​បង្កើន​ចំណូល​៣៨០០​យាន់​ប្រាក់​ចិន  ​ទេសភាព​ក្នុង​ភូមិ​ក៏​មាន​ភាព​ស្រស់​ស្អាត​ផង​ដែរ​។

  អ្នក​ភូមិ​Fangengshun​ដែល​មាន​អាយុ​៩៣​ឆ្នាំ​បាន​និយាយ​ថា​  ឥឡូវ​ ខ្ញុំ​ហូប​បាន​ល្អ​ រ​ រស់​នៅ​បាន​ល្អ ​លក្ខខណ្ឌ​រស់​នៅ​អ្វីៗ​ក៏​ល្អ​ដែរ ​ដូច​ជា​រស់​នៅ​ក្នុង​ទី​ក្រុង​។

​ លោក​Zhangduanshu ​កម្មភិបាល​ប្រចាំ​ក្នុង​ភូមិ​បាន​ថ្លែង​ថា ​ឥឡូវ​អ្នកភូមិ​មាន​ទំនុកចិត្ត​បង្កើត​ជីវភាព​ថ្មី​​ ខ្ញុំ​ជឿ​ថា​ពេល​អនាគត​នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស