魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Min Aung Hlaing អគ្គមេបញ្ជាការនៃកងទ័ពការពារជាតិមីយ៉ាន់ម៉ា

2019-04-11 11:10:20 cri

   

图片默认标题_fororder_习近平

    កាលពី​ថ្ងៃទី ​១០​ខែ​មេសា ​នៅ​ក្រុង​ប៉េកាំង ​លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក ​Min ​Aung ​Hlaing ​អគ្គមេបញ្ជាការ​នៃ​កងទ័ព​ការពារ​ជាតិ​មីយ៉ាន់ម៉ា​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសចិន។​លោក ​ស៊ីជីនភីង ​បានថែ្លងថា ​ប្រទេស​ចិន​គាំទ្រ​ដល់​ដំណើរការ​សន្តិភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ហើយ​មានឆន្ទៈ​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ជាយុទ្ធសាស្ត្រ​ជាមួយ​មីយ៉ាន់ម៉ា​និង​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហ​ប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​ដើម្បី​រួមគ្នា​រួមចំណែក​ដល់​ស្ថិរភាព​និង​វិបុលភាព​ក្នុងតំបន់។​

    ថែ្លងក្នុង​កិច្ចជំនួប ​លោក​ ស៊ីជីនភីង​ បាន​លើកឡើងថា ​ទំនាក់ទំនង​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ជា​ទូទៅ​កំពុង​អភិវឌ្ឍ​ក្នុង​ទិសដៅល្អ​និង​ទទួលបាន​ការរីកចម្រើន​ថ្មី​ក្នុង​ការកសាង​កិច្ចសហប្រតិបត្តិការ​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ"។​កងកម្លាំង​យោធា​រវាង​ចិន​និង​មីយ៉ាន់ម៉ា​គួរតែ​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង។​

    ជាការ​ឆ្លើយតប ​លោក ​Min ​Aung ​Hlaing ​បាន​ថ្លែងថា ​មីយ៉ាន់ម៉ា​សូម​ថែ្លង​អំណរគុណ​ដល់​ប្រទេសចិន​ចំពោះ​ការគាំទ្រ​ដល់​ដំណើរការ​សន្តិភាព​នៅក្នុង​មីយ៉ាន់ម៉ា ​ហើយ​មីយ៉ាន់ម៉ា​សូម​ស្វាគមន៍ ​គាំទ្រ ​និង​មានឆន្ទៈ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​កសាង​គំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស