李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីនានានៃសមាគមអាស៊ានបង្ហាញថា គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយរបស់ចិនផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍក្នុងតំបន់

2019-04-10 15:01:23 cri

       សន្និសីទ​នៃគណៈកម្មាធិការ​​សហប្រតិបត្តិការ​រួមរវាង​អាស៊ាន​-ចិន​លើកទី​ ២០ បានប្រារព្ធឡើង​នៅ​ក្រុង​ហ្សាកាតា រដ្ឋធានី​ឥណ្ឌូណេស៊ី​ កាលពី​ថ្ងៃទី​ ៩ ខែ​មេសា ។

ភាគីនានាដែល​បានចូលរួម​សន្និសីទ​បាន​វាយតម្លៃខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ ​អាស៊ាន​និង​ចិន​ព្រមទាំង​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​គ្រប់​វិស័យ​ ដោយបាន​បង្ហាញ​ថា​ គំនិតផ្តួចផ្តើម​ស្តីពីខ្សែក្រវាត់មួយ​និងផ្លូវ​មួយ​របស់​ចិន​បាន​បង្កើន​ការ​តភ្ជាប់​គ្នា​ក្នុង​តំបន់​ និង​ផ្តល់​ផលប្រយោជន៍​ដល់​ការអភិវឌ្ឍ​នៃសមាគម​អាស៊ាន ។

 វេទិកា​កំពូលលើកទី​ពីរ​​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្រោមក្របខ័ណ្ឌ​គំនិតផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ដែល​នឹង​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​​ពេលចុង​ខែមេសាខាងមុខនេះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​សកម្ម​ពី​តំណាង​អាស៊ាន​ដែល​បានចូលរួម​សន្និសីទនេះ​ ។ ភាគី​នានា​បាន​រំពឹង​ទុក​ថា​ គំនិត​ផ្តួច​ផ្តើម​ស្តីពីខ្សែក្រវាត់មួយនិងផ្លូវ​មួយ​អាច​ផ្តល់​កម្លាំង​ចលករយ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍទំនាក់​ទំនង​រវាង​អាស៊ាន​និង​ចិន​ ។ ​    សមាគម​អាស៊ាន​រំពឹងទុក​ថា​​បន្តបង្កើន​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់ប្តូរ​ក្នុង​គ្រប់វិស័យ​ជាមួយ​ប្រទេស​ចិន​ ដើម្បី​ជំរុញ​សន្តិភាព​ ស្ថិរភាព​និង​ភាព​រុងរឿង​ក្នុង​តំបន់ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស