魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ានថែ្លងថា ប្រទេសចិនទន្ទឹងរង់ចាំរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"ជាមួយសម័្ពន្ធអាស៊ានប្រកបដោយគុណភាពខ្ពស់

2019-04-10 11:09:13 cri

    លោក ​Huang ​Xilian ​ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​នៅ​អាស៊ាន​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ាន​លើកទី​ ២០ ​កាលពី​ថ្ងៃទី​ ៩​ ខែ​មេសា​ ថា ​ប្រទេសចិន​ទន្ទឹងរង់ចាំ​រួមគ្នា​កសាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​ជា​មួយ​សម័្ពន្ធអាស៊ាន​ប្រកបដោយ​គុណភាព​ខ្ពស់។​

    លោក ​Huang ​Xilian ​បានថែ្លងថា ​លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​លើកឡើង​នូវ​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​រយៈពេល​ជិត​ ៦ ​ឆ្នាំ ​កន្លងមក ​នេះ​បាន​ក្លាយ​ទៅ​ជា​ផលិតផល​សាធារណៈ​អន្តរជាតិ​ដ៏ពេញនិយម។​ក្នុងប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​ប្រទេសចិន​និង​អាស៊ាន​ទទួលបាន​លទ្ធផល​ជាវិជ្ជមាន​ក្នុង​ការ​កសាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"។​ជាឧទាហរណ៍ ​ផ្លូវល្បឿងលឿន​ពី​ក្រុងភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​នៃ​ប្រទេសកម្ពុជា​បាន​ចាប់ផ្តើម​ដំណើរការ ​គម្រោង​ស្តីពី​ទំនាក់ទំនង​និង​ការ​តភ្ជាប់គ្នា ​កិច្ចសហប្រតិបត្តិការ​ផែ្នក​ផលិតភាព​ជាច្រើន​កំពុង​រីកចម្រើន​ជាលំដាប់។​

    តំណាង​មកពី​ប្រទេស​ហ្វីលីពីន ​មីយ៉ាន់ម៉ា ​ម៉ាឡេស៊ី​និង​វៀតណាម​ជាដើម​បាន​ថែ្លងថា ​បណ្តាប្រទេស​អាស៊ាន​បាន​គាំទ្រ​យ៉ាងសកម្ម​ដល់​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ" ​ហើយ​ជឿជាក់​ថា ​វា​បាន​ផ្តល់​ផលប្រយោជន៍​ដោយ​គ្រប់ជ្រុងជ្រោយ​ដល់​បណ្តាប្រទេស​អាស៊ាន​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស