孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទធ្វើការបកស្រាយពីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវនៅឯបរទេសលើកទីមួយបានធ្វើឡើងនៅក្រុងតូក្យូ

2019-04-10 14:55:24 cri

    សន្និសីទ​បកស្រាយ​ពី​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​បានធ្វើឡើង​នៅ​ក្រុងតូក្យូ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី៩​ខែមេសា ។

    លោក ​Yoshihiro​ Seki ​អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​សេដ្ឋកិច្ច​ជប៉ុនបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និងកម្រិត​បើកទូលាយ​ផ្នែកសេដ្ឋកិច្ច​នៃមហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ ។​ លោក​បាន​ថ្លែងថា​ ជប៉ុននិង​ខេត្តក្វាងទុង​ តំបន់​ហុងកុង​និងតំបន់​ម៉ាកាវ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏ជិតស្និទ្ធ ​។ បន្ទាប់ពី​ប្រកាស​គម្រោង​ផែនការ​​អភិវឌ្ឍមហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​ ​ទីផ្សារ​ដ៏ធំសម្បើមនេះ​មាន​កម្លាំង​ទាក់ទាញ​ថែមមួយ​កម្រិតទៀត ។​ ការកសាង​មហាតំបន់នេះ​គឺជា​ឱកាស​ដ៏ធំសម្បើម​សម្រាប់​សហគ្រាស​ជប៉ុន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស