李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងអង់គ្លេសរួមគ្នាបង្កើតហិរញ្ញវត្ថុពណ៌បៃតង ជំរុញការអភិវឌ្ឍជានិរន្តរភាពនូវគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយ

2019-04-09 13:53:06 cri

       ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័​ត៌មាន​កាលពី​ពេល​ថ្មីៗកន្លងទៅនេះ​ លោក ​Roger Gifford អ្នក​ផ្តួច​ផ្តើម​គំនិតស្តីពី​ហិរញ្ញវត្ថុពណ៌​បៃតងក្រុងឡុងដ៍បានថ្លែង​ថា​ « គោលការណ៍​នៃ​ការ​វិនិយោគ​ពណ៌បៃតង​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់មួយនិងផ្លូវ​មួយ”​ » នឹង​នាំមក​នូវ​កាលានុវត្តភាព​ធំក្នុង​​ការ​អភិវឌ្ឍឧស្សាហកម្ម​និង​សហគ្រាស​ពាក់​ព័ន្ធ​ ។

       ប្រទេស​ចិន​និង​អង់គ្លេស​ជា​អ្នក​ដឹកនាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុពណ៌​បៃតង​លើពិភពលោក​ជា​និច្ច​ ។ ភាគីទាំងពីរ​បាន​សហការ​គ្នា​ប្រកាស​«គោលការណ៍»នេះ​កាលពី​ចុងឆ្នាំ​ ២០១៨ ​ដើម្បី​រួម​គ្នា​បង្កើត​ហិរញ្ញវត្ថុ​ពណ៌បៃតង​ ក្នុង​ន័យ​បង្កើន​​សមត្ថភាព​ទប់ទល់​នឹង​បញ្ហា​បរិស្ថាន​នៃ​បណ្តា​ប្រទេស​តាម​បណ្តោយ​គំនិត​ផ្តួច​ផ្តើម​ស្តីពី​ខ្សែក្រវាត់មួយ​និងផ្លូវ​មួយ​ ។

         លោក​Peter Estlin ប្រធាន​សង្កាត់​ហិរញ្ញវត្ថុ​ក្រុង​ឡុងដ៍បានថ្លែង​ថា​ គំនិត​ផ្តួច​ផ្តើម​ស្តីពី​ខ្សែក្រវាត់មួយនិងផ្លូវ​មួយ​មាន​អនាគត​គួរ​ឲ្យ​រំពឹង​ទុក​ ។ដូច្នេះ​ សង្កាត់​ហិរញ្ញវត្ថុ​ក្រុង​ឡុងដ៍គាំទ្រ​យ៉ាង​រ៉ឹង​មាំ​ចំពោះ​ការ​កសាង​គំនិត​ផ្តួចផ្តើម​នេះ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស