孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកប្រាជ្ញប្រទេសរុស្ស៊ីបានបញ្ជាក់ថា គំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយនិងផ្លូវមួយ”ជួយប្រទេសដែលចូលរួមសម្រេចសុបិន្តជាមួយគ្នា

2019-04-08 17:08:53 cri

  នៅ​ពេល​ផ្តល់​បទ​សម្ភាស​ពិសេស ​ លោក​Alexander​ អ្នក​ស្រាវ​ជ្រាវ​របស់​វិទ្យាស្ថាន​ សិក្សា​ស្រាវជ្រាវ​អំពី​សេដ្ឋកិច្ច​ពិភពលោក​និង​ទំនាក់​ទំនង​អន្តរជាតិ​នៃ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ប្រទេស​រុស្ស៊ី​ បាន​បញ្ជាក់​ថា គំ​និត​ផ្តួច​ផ្តើម​“ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”គឺ​ជា​ផ្នែ​កមួយ​របស់​សកលភាវូបនីយកម្ម​  ប្រទេស​ចិន​សង្ឃឹម​យ៉ាង​ម៉ឹង​ម៉ាត់​ថា​  ជា​មួយ​ដៃគូ​កិច្ច​សហ​ប្រតិបត្តិការ​ អាច​សម្រេច​គោលបំណង​ល្អបវ​ចំពោះ​ពេល​អនាគត​។

  ​វេទិកា​កំពូល​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​​គំ​និត​ផ្តួច​ផ្តើម“ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”លើក​ទី​ពីរ​នឹង​ប្រារព្ធ​ឡើង​នៅ​ទី​ក្រុង​ប៉េកាំងនៅ​ចុង​ខែ​មេ​សា ។  លោក​Alexander​បាន​រំពឹង​ថា​ នឹង​ពង្រីកកិច្ច​​សន្ទនា​បន្ថែម​ទៀត​ជា​មួយ​អ្នក​តំណាង​ចូល​រួម  ដើម្បី​ប្រា​ស្រ័យ​ទៅ​វិញ​ទៅ​មក​ចំ​ពោះ​សំណូមពរថ្មីក្នុង​ការ​អនុវត្ត​របស់​គម្រោង​។លោក​​បាន​ថ្លែង​ថា​ ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​ចិន​បាន​នាំ​មក​បម្រែ​បម្រួល​យ៉ាង​ធំ​ធេង​ចំពោះ​ពិភព​លោក​ នៅក្នុង​កិច្ច​កសាង​គំ​និត​ផ្តួច​ផ្តើម​“ខ្សែ​ក្រវាត់​​មួយ​និងផ្លូវ​មួយ​”បានរួមបញ្ចូលគោលបំណងអភិវឌ្ឍន៍​នៃប្រទេស​នៅ​តាមបណ្តោយ​ដោយ​ឥត​ឈប​ឈរ​  និង​បានបង្ហាញ​នូវ​ភាព​រស់​រវើក​ឥត​ឈប់​ឈរ​ផង​ដែរ ​៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស