徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បញ្ញវន្តសិង្ហបុរីថ្លែងអំពីមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនថា របាយការណ៍ការងាររដ្ឋាភិបាលនិងសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីចិនបានបញ្ចេញសញ្ញាវិជ្ជមានជាច្រើន

2019-03-17 15:30:16 cri

    មហាសន្និបាត​លើកទី ២ នៃសភា​តំណាង​ប្រជាជន​ទូទាំងប្រទេសចិន​នីតិកាលទី ១៣ បាន​បិទបញ្ចប់​នៅក្រុង​ប៉េកាំង​កាលព្រឹក​ថ្ងៃទី ១៥ ខែមីនា ។ បន្ទាប់​ពិធី​បិទបញ្ចប់ លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិន​បាន​ធ្វើសន្និសីទ​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដើម្បី​ឆ្លើយសំណួរ​នានា ។ លោក​Fu qiang សាស្ត្រាចារ្យនៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បានថ្លែងថា លោកលីខឺឈាង​បានបញ្ចេញ​សញ្ញា​ដ៏ខ្លាំងក្លាមួយ គឺរដ្ឋាភិបាល​បានដឹងច្បាស់លាស់​អំពី​ការលំបាក​ដែលខ្លួន​ប្រឈមមុខ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយចីរភាព ។ រដ្ឋាភិបាល​ក៏កំពុង​ខិតខំ​លើការ​ធានាថា​មិនឲ្យ​ដំណើរការ​សេដ្ឋកិច្ច​ចាកពី​ក្របខ័ណ្ឌ​សមហេតុផល ។ លោក​សង្កត់ធ្ងន់​ថា “ខ្ញុំមាន​ទំនុកចិត្ត​ខ្លាំង​ចំពោះ​រដ្ឋាភិបាលចិន​ក្នុងការ​គ្រប់គ្រង​បញ្ហា​ទាំងនេះ” ។

    លោក​Fu qiang បានថ្លែងថា អ្វីដែល​ត្រូវ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​យកចិត្តទុកដាក់​បំផុត​ក្នុង​មហាសន្និបាត​សភា​ទាំងពីរ​នៃប្រទេសចិន​ឆ្នាំនេះ​គឺការអនុម័តលើ​ច្បាប់វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស ។ ការនេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់មួយ​ក្នុងដំណើរការ​នៃការបើកទូលាយ​របស់​ប្រទេសចិន និងក៏ជា​ការប្តេជ្ញាចិត្ត​ដ៏រឹងមាំ​របស់​ប្រទេសចិន​ចំពោះពិភពលោក​ផងដែរ ។ ការអនុម័តលើ​ច្បាប់វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​នឹងមាន​ឥទ្ធិពល​យូរអង្វែង​និង​វិជ្ជមាន ៕

អ្នកបកប្រែ:徐晓霞

ពិភាក្សា()