马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកLi ​Keqiangថ្លែងថាប្រទេសចិននឹងបន្តដាក់ចេញនូវវិធានការថ្មីស្តីពីការបើកទូលាយចំពោះអន្តរជាតិក្នុងឆ្នាំនេះ

2019-03-15 14:41:37 cri

图片默认标题_fororder_李3

    លោកLi Keqiangនាយករដ្ឋមន្រ្តីចិន​បានថ្លែង​នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃ​ទី​១៥ខែ​មីនា​ថា ​រដ្ឋាភិបាល​ចិន​នឹង​បង្កើត​នូវ​បញ្ជី​អវិជ្ជមានថ្មី​ក្នុង​ឆ្នាំនេះ ​ដើម្បី​បន្ត​បង្កើន​ការការពារ​កម្មសិទ្ធិ​បញ្ញា ​និង​រក្សា​កម្តៅ​នៃ​ការ​បើក​ទូលាយ​ចំពោះ​អន្តរជាតិ។

     លោកLi Keqiangបាន​ថ្លែង​ដោយ​ក្តី​រំពឹង​ថា​រដ្ឋាភិបាល​បរទេស​នឹង​ស្វែង​យល់​ដោយ​ត្រឹមត្រូវ​ពី​កិច្ច​សហប្រតិបត្តិការ​លើ​មូលដ្ឋាន​ស្ម័គ្រ​ចិត្ត​រវាង​សហគ្រាស​ចិន​និង​សហគ្រាសបរទេស​។

     លោកLi Keqiangបាន​សង្កត់​ធ្ងន់​ថា ​ការ​អនុម័ត​លើ​ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រទេស​ចិនបាន​ប្រើប្រាស់​ច្បាប់​ដើម្បី​ការ​ពារ​ការ​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​ឲ្យ​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ ​ដើម្បី​ទាក់ទាញ​ការ​បណ្តាក់ទុន​របស់​ពាណិជ្ជករ​បរទេស​។

អ្នកបកប្រែ:马小青

ពិភាក្សា()