邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីចិនឆ្លើយសំណួររបស់អ្នកកាសែតជាតិនិងអន្តរជាតិ ដោយបានសង្កត់ធ្ងន់ថាមានទំនុកចិត្តចំពោះអនាគតនៃសេដ្ឋកិច្ចប្រទេសចិន

2019-03-15 18:05:20 cri

      មហាសន្និបាត​លើក​ទី ២ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ ​បាន​បិទ​បញ្ចប់​នៅ​ក្រុង​ប៉េកាំង​កាលពី​​ថ្ងៃទី ១៥ ខែមីនា។ ​គោលនយោបាយ​​​និង​ការចាត់ចែង​​មួយ​ចំនួន​ដែល​អំណោយ​​ផល​ដល់​​កំណែទម្រង់​និង​ការបើកទូលាយ​នៅ​​ជំហាន​បន្ទាប់​​នឹង​ត្រូវ​អនុវត្ត​ជា​បន្ត​បន្ទាប់ក្នុង​ពេល​ដ៏​ខ្លី។ ​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​មហា​សន្និបាត​សភា​បាន​បិទបញ្ចប់​  ​លោក លី ខឺឈាំង ​នាយករដ្ឋមន្ត្រី​ចិន​បាន​ថ្លែង​ថា  ​ទោះជា​កើត​មាន​សភាពការណ៍​ថ្មី​យ៉ាង​ណា​ក្តី ​ប្រទេស​ចិន​នឹង​ថែរក្សា​​​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​មាន​ស្ថិរភាព​ ​ហើយ​សេដ្ឋកិច្ច​ចិន​នឹង​ធ្វើ​ជា​​​យុថ្កា​​ដ៏​សំខាន់​មួយ​សម្រាប់​​ជួយ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ពិភពលោក​​។​

    យោងតាម​របាយការណ៍​ការងារ​រដ្ឋាភិបាល​នៅឆ្នាំនេះ​ គោលដៅ​នៃទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេសចិន​ក្នុង​ឆ្នាំ​ ២០១៩​ ត្រូវបាន​គេ​រំពឹង​ថា ​នឹង​ឈានពី​ ៦ ​ភាគរយ​ទៅ​ដល់ ​៦.៥ ​ភាគរយ។​លោក​ លីខឺឈាង ​នាយករដ្ឋមន្រ្តី​ចិន​បាន​ថែ្លងថា ​ប្រទេសចិន​នឹង​បន្ត​លើកកម្ពស់​វិធានការ​មួយចំនួន​ ដូចជា​ការ​កាត់​បន្ថយ​ពន្ធគយ​និង​ថ្លៃចំណាយ ​ការ​អនុគ្រោះ​ក្នុង​ការចូល​ក្នុង​ទីផ្សារ​និង​ការ​បង្កើត​បរិយាកាល​ស្មើភាព​គ្នា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ​ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍ​ដែលមាន​គុណភាពខ្ពស់។​

នៅក្នុង​សន្និសីទសារព័ត៌មាន​នាថ្ងៃដដែល ​លោក ​លីខឺឈាង ​បាន​លើកឡើង​សាចុះ​សាឡើង​នូវ​ពាក្យ ​"កំណែទម្រង់"។​លោកបាន​សន្យាថា ​រដ្ឋាភិបាលចិន​នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​ធ្វើការកែទម្រង់​តាម​ទីផ្សារភាវូបនីយកម្ម។​លោក​ក៏បាន​ចង្អុលបង្ហាញ​ដែរថា ​ប្រទេសចិន​នឹង​បន្ត​ពង្រីក​ការ​បើកទូលាយ​ទៅកាន់​អន្តរជាតិ​និង​បន្ត​ពង្រឹង​ការការពារ​កម្មសិទ្ធិបញ្ញា​ផង​ដែរ។​

    ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករបរទេស​ដែលត្រូវបាន​អនុម័ត​ដោយ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី ១ ខែមករា​ឆ្នាំ ២០២០ ។ លោកលីខឺឈាង​ចង្អុលបង្ហាញថា ច្បាប់មួយនេះ​មិនគ្រាន់តែ​អាច​ការពារ​ការវិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​និង​ទាក់ទាញ​ការវិនិយោគ​នៃ​ពាណិជ្ជករ​បរទេស​ឲ្យបាន​កាន់តែល្អ​ដោយ​មធ្យោបាយ​ច្បាប់​ប៉ុណ្ណោះទេ ថែមទាំង​អាច​ធ្វើឲ្យ​កិច្ចការ​រដ្ឋាភិបាល​កាន់តែ​ស្របនឹង​ក្បួនខ្នាត​ទៀតផង ។

    លោកលីខឺឈាង​ថ្លែងថា និន្នាការ​ឈានទៅមុខ​នៃទំនាក់ទំនង​រវាង​ចិននិង​អាមេរិក​មិនបាន​ផ្លាស់ប្តូរទេ ផលប្រយោជន៍រួម​រវាង​ចិននិង​អាមេរិក​គឺច្រើនជាង​ការខ្វែងគំនិតគ្នា ។ ក្នុងពេលឆ្លើយ​សំណួរ​នាថ្ងៃដដែល លោកលីខឺឈាង​ក៏បាន​អធិប្បាយពី​គោលជំហរ​របស់ភាគីចិន​ក្នុងបញ្ហា​ចិននិង​រុស្ស៊ី ចិននិង​អឺរ៉ុប ចិននិង​ជប៉ុន កូរ៉េខាងត្បូង និង​ឧបទ្វីបកូរ៉េ​ជាដើម ៕

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស