邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ ​បានបិទបញ្ចប់ដោយជោគជ័យ

2019-03-15 12:37:22

图片默认标题_fororder_人大闭幕

      ព្រឹក​ថ្ងៃទី ១៥ ខែមីនា ​មហាសន្និបាតលើក​ទី ២​ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ ​បានបិទបញ្ចប់ដោយជោគជ័យ​នៅ​វិមាន​សភា​ប្រជាជន​​ក្រុងប៉េកាំង​​រដ្ឋធានី​ចិន។ ​មហាសន្និបាត​បាន​អនុម័ត​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​ឆ្នាំ ២០១៩ ​​របាយការណ៍​ការងារ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ជាដើម។

      មហាសន្និបាត​​បាន​អនុម័តលើ​ ​«​ ​ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន​ ​»  ​ដោយ​​ឆ្លង​តាម​ការបោះឆ្នោត​​សម្រេច​។​ ​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​​ចិន​បាន​ចុះហត្ថលេខា​លើ​​ក្រឹត្យ​​​លេខ​ទី ២៦ ​​ដើម្បី​​ឲ្យ​​ប្រើប្រាស់​​ច្បាប់​មួយ​នេះ​។ ​សូមបញ្ជាក់ថា ​ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​របស់​ប្រទេស​ចិន​នឹង​ចូល​ធរមាន​នៅ​​​​ថ្ងៃទី ១ ​ខែមករា ឆ្នាំ ២០២០។

      គ្រប់​អង្គទូត​នៃ​ប្រទេស​នានា​​​ដែល​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​អញ្ជើញ​ចូលរួម​ស្តាប់​​​មហាសន្និបាត​នេះ។

      បន្ទាប់ពី​មហាសន្និបាត​បាន​បិទ​បញ្ចប់ ​លោក លី ខឺឈាំង​ ​នាយករដ្ឋមន្ត្រី​​ចិន​​បាន​បើកធ្វើ​សន្និសិទ​កាសែត​នៅ​ក្នុង​វិមាន​សភា​ប្រជាជន​ ​ដើម្បី​ឆ្លើយសំនួរ​របស់​អ្នកកាសែត​ជាតិ​និង​អន្តរជាតិ​ ស្តីពី​​ដំណើរការ​នៃ​សេដ្ឋកិច្ច​ចិន ​ការកែលម្អ​ជីវភាព​រស់នៅរបស់ប្រជាជន ​ទំនាក់ទំនង​ការទូត ​ការពិភាក្សា​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ជាដើម៕​​​

អ្នកបកប្រែ:邓倩

ពិភាក្សា()