李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

អ្នកជំនាញនិងឥស្សរជនពាណិជ្ជកម្មនៅប្រទេសអាស៊ីអាគ្នេយ៍អះអាងថា ការអនុម័តលើច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេស បានឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តនិងទិសដៅរបស់ចិនក្នុងការបើកទូលាយវគ្គថ្មី

2019-03-15 18:08:59 cri

       មហាសនិ្នបាត​លើកទី​ ២ នៃ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាល​ទី​ ១៣ បាន​ធ្វើ​ការ​បោះឆ្នោត​និង​អនុម័ត​ទៅលើ​ « ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​ » កាលពី​ថ្ងៃទី​ ១៥ ខែ​មីនា ហើយ​នឹង​ចូល​ជា​ធរមាន​នៅ​​ថ្ងៃទី​ ១ ខែមករា​ ឆ្នាំ​២០២០​ ។ អ្នក​ជំនាញ​ផ្នែក​ច្បាប់​  អ្នក​ធ្វើ​អត្ថាធិប្បាយ​និង​ឥស្សរជន​ពាណិជ្ជកម្ម​នៃប្រទេស​អាស៊ីអាគ្នេយ៍បានអះអាង​​ថា​ នេះ​បាន​ឆ្លុះ​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​និង​ទិសដៅ​របស់​ចិន​ក្នុង​ការ​បន្តបង្កើន​ការ​បើកទូលាយ​ចំពោះ​ពិភពលោក​បន្ថែម​ទៀត​  ដើម្បី​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ប្រកបដោយ​គុណភាព​ខ្ពស់​ ហើយ​ក៏​នាំ​មក​នូវ​កាលានុវត្តភាព​កាន់តែច្រើន​ដល់​វិនិយោគិន​អន្តរជាតិ​ផងដែរ ។

       លោក Wichi Kinchong Choi អគ្គនាយក​រង​នៃ​ធនាគារ​ ​kasikorn ប្រទេស​ថៃបាន​បញ្ជាក់​ថា​  ការ​តាក់តែង​ច្បាប់​របស់​ចិន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កំណែទម្រង់​គឺ​ស្រប​ទៅ​តាម​យុគ​សម័យ​ថ្មី​ៗ​ ពោលគឺ​ការ​ដាក់ចេញនូវ​​ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​​នេះ​ពិត​ជា​ទាន់ពេល​វេលា​ ។

       លោក​ Oh Ei Sun បញ្ញាវន្ត​ម៉ា​ឡេស៊ី​បានយល់​ឃើញ​​ថា​ ក្នុង​ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​មាន​ជំពូក​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ការ​ពារ​ការ​វិនិយោគ​ គឺ​​​ជា​បទពិសោធសម្រាប់​​​​ប្រទេស​អាស៊ីអាគ្នេយ៍រៀនសូត្រតាម​ ។

អ្នកបកប្រែ:李庆莉

ពិភាក្សា()