孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ចិនបានបិទបញ្ចប់

2019-03-13 15:02:20 cri

图片默认标题_fororder_政协

图片默认标题_fororder_政协闭幕

    ថ្ងៃទី១៣​ខែមីនា ​មហាសន្និបាត​ប្រចាំឆ្នាំនៃ​ស្ថាប័នប្រឹក្សា​នយោបាយ​កំពូលរបស់ចិន​បាន​បិទបញ្ចប់​នៅ​ក្រុងប៉េកាំង​ ។ ថ្នាក់ដឹកនាំនៃ​បក្សនិង​រដ្ឋចិន​មាន​លោក​ស៊ីជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ ប្រធានរដ្ឋចិន​ និងជា​ប្រធាន​គណៈកម្មាធិការ​យោធាមជ្ឈិមចិន​ជាដើម​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទសន្និសីទ ។

    លោក​វ៉ាងយ៉ាង​ ប្រធាន​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​បានថ្លែង​សុន្ទរកថាថា​ ឆ្នាំ២០១៩នេះ​ជាខួបទី៧០​នៃការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​ ។ ក្នុង​រយៈពេល​៧០ឆ្នាំ​កន្លងមកនេះ ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​អនុវត្ត​ជាក់ស្តែងនូវ​ការកសាង​ប្រទេស​ចិនថ្មីនិង​សម្រេច​សុបិន​ប្រទេសចិន ​និងបង្កើត​គុណូបការ​ប្រវត្តិសាស្ត្រ ​។ ទន្ទឹមនឹង​សង្គមនិយម​ដ៏មាន​លក្ខណៈពិសេស​ចិនចូលក្នុង​យុគសម័យ​ថ្មី ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិនមាន​ភារកិច្ចកាន់តែ​សំខាន់​ដែល​ចាំបាច់ ​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ ។

 

    មហាសន្និបាត​លើកទីពីរនៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាល​ទី១៣មាន​រយៈពេល​១១ថ្ងៃ ​មាន​សមាជិក​សភាប្រឹក្សា​នយោបាយ​ចំនួនជាង​២១០០រូប​​មកពី​បក្ស​សហគមន៍​នានា​ គ្រប់ជនជាតិ​និងគ្រប់​មជ្ឈដ្ឋាន​របស់ចិន​បាន​ចូលរួម​មហាសន្និបាត​នេះ ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()