李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីងបញ្ជាក់ថា យើងនឹងធ្វើការងារកងទ័ពចិនឲ្យបានល្អដើម្បីបង្កើនការអនុវត្តជាក់ស្តែងនូវ«ផែនការអភិវឌ្ឍន៍ជាតិរយៈពេល ៥ ឆ្នាំទី ១៣ » ធានាថាអាចសម្រេចបានគោលដៅនៃការបង្កើនការការពារជាតិនិងកងទ័ព

2019-03-13 15:14:02 cri

图片默认标题_fororder_1124227000_15523961050601n

       ពេល​អញ្ជើញចូលរួម​សន្និសីទ​ពេញអង្គ​នៃគណៈប្រតិភូ​កងទ័ព​រំដោះ​ប្រជាជន​និង​កង ប៉ូលិស​ប្រដាប់​អាវុធ​សម្រាប់​ចូល​រួម​មហាសន្និបាត​លើកទី​ ២ នៃសភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាល​ទី​ ១៣ កាលពី​រសៀល​ថ្ងៃទី​ ១២ ខែមីនា​ លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋ​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​បញ្ជាក់​ថា​ ឆ្នាំ២០១៩នេះ​ ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់​​កងទ័ព​ចិន​ក្នុងការ​បង្កើន​​ការអនុវត្ត​ជាក់​ស្តែង​នូវ«​ផែនការ​អភិវឌ្ឍ​ន៍ជាតិរយៈពេល​​ ៥ ឆ្នាំ​ទី​ ១៣​»​ និង​ការ​សម្រេច​ឲ្យបាន​​នូវ​គោលដៅ​​នៃការ​បង្កើន​ការ​ការពារជាតិនិង​កងទ័ព​ឆ្នាំ​ ២០២០ ។  ដូច្នេះ​កងទ័ព​ទាំង​មូល​ត្រូវ​ខិតខំប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ ដើម្បី​ធានា​ថា​​អាច​សម្រេច​បាន​តាម​គោលដៅ​ដែលបានកំណត់​ ។

       លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ថា​ ត្រូវ​ធ្វើការងារ​សំខាន់​ៗ​មួយចំនួនឲ្យ​បាន​ល្អ​​ ដូច​ជា​ការ​បំពេញ​តម្រូវការ​ជា​បន្ទាន់​សម្រាប់​ការ​​ត្រៀម​ធ្វើការ​ប្រយុទ្ធ​ផ្នែក​យោធា​ ការ​គាំទ្រ​ជា​ចាំបាច់​សម្រាប់​​ប្រព័ន្ធ​ប្រយុទ្ធ​ ការ​ធ្វើ​កំណែ​ទម្រង់​ផ្នែក​ការ​ពារជាតិ​និង​កងទ័ព​ជាដើម ដើម្បី​ធានា​ថា​​ អាច​បន្ត​ធ្វើ​ទំនើបកម្មនៃ​​ការ​ការពារជាតិនិង​យោធា​តទៅទៀត ។

       លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ទៀត​ថា​ កងទ័ព​ទាំងមូល​ត្រូវ​យល់ឲ្យ​​ច្បាស់​និង​អនុវត្ត​តាម​ការ​ប្តេជ្ញាចិត្ត​និង​គោល​បំណង​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ គាំពារ​យ៉ាង​ដាច់ខាត​នូវ​អធិបតេយ្យភាព​ សន្តិសុខ​ ការ​អភិវឌ្ឍនិង​ផលប្រយោជន៍ជាតិ​ ក៏​ដូច​ជា​គាំពារ​ស្ថិរភាព​សង្គម​ទាំងមូល​ ។

អ្នកបកប្រែ:李庆莉

ពិភាក្សា()