邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ឈរលើមូលដ្ឋានដ៏រឹងមាំធ្វើការច្នៃប្រឌិតថ្មី ផ្សព្វផ្សាយតាមរយៈវិធីរួមបញ្ចូលគ្នា ដើម្បីបង្កើតប្រព័ន្ធសារព័ត៌មានសំខាន់ៗប្រភេទថ្មី

2019-03-12 16:03:04 cri

      ក្នុង​​បុព្វហេតុ​ដើម្បី​ផ្សព្វផ្សាយ​អំពី​មហាសន្និបាត​សភា​ទាំងពីរ​របស់​ប្រទេស​ចិន​នា​ឆ្នាំ ២០១៩ ​នេះ  ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​​បាន​ប្រើប្រាស់​​បច្ចេកវិទ្យា​ថ្មី​​​​ និង​​លទ្ធផល​នៃ​ការ​ធ្វើ​បដិវត្ត​ផ្នែក​ព័ត៌មាន​​យ៉ាង​ពេញលេញ​​  ​បាន​បង្កើត​វិធី​ធ្វើការផ្សព្វផ្សាយ​ថ្មី​តាមរយៈ​​ការរួម​បញ្ចូល​​គ្នា​នូវ​​ពហុប្រព័ន្ធ​​ ​ដើម្បី​ប្រកាសឲ្យ​​បាន​ទាន់ពេល​​ជា​ផ្លូវការ​នូវ​​គោល​គំនិត​​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​ចិន​និង​សំឡេង​​​របស់​តំណាងរាស្ត្រ​​សភាទាំងពីរ​ប្រទេស​ចិន។

      ក្នុងនោះ ផលិត​ផល​​នៃ​​ការរួម​បញ្ចូលគ្នា​នៃ​ពហុប្រព័ន្ធ​​ផ្សព្វផ្សាយ​​ដែល​បង្ហាញ​ពី​​មន្ត​ស្នេហ៍​​របស់​មេ​​ដឹកនាំប្រទេស​គឺ​​ទទួលបាន​ចំនួន​​អ្នក​អាន​និង​មើល​កាន់តែ​​ច្រើនឡើងៗ  ​​។ ​ការរចនា​​ពិសេស​ដូចជាកម្មវិធី “មនុស្សយន្ត AI ​ចូលរួម​មហាសន្និបាត​សភា​ទាំង​ពីរ” ជាដើម ​​គឺជាការអនុវត្ត​ជាក់ស្តែង​នៃ​កររួម​បញ្ចូល​គ្នា​​កម្រិត​ខ្ពស់​នៃ​ឧត្តមភាព​​ផ្នែក​ខ្លឹមសារ​​និង​ពិពិធកម្ម​​នៃ​វិធី​ផ្សព្វផ្សាយ​របស់​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន។

      ​​អគ្គស្ថានីយ​វិទ្យុ​​​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​សម្រេច​មុន​គេ​បង្អស់​លើ​ពិភពលោក ​​ក្នុង​ការ​ផ្សាយ​​ផ្ទាល់​លើ​សន្និសីទ​កាសែត​នៃ​មហាសន្និបាតសភាទាំងពីរ​ចិន​ ក្នុង​កម្រិត​រូបភាព​ច្បាស់​ខ្ពស់​ 4K​ តាមរយៈ​​បច្ចេកវិទ្យា 5G ​។ ​​​តាមរយៈ​ “ ​វេទិកា​ឆ្លាតវៃ​​ពហុប្រព័ន្ធ​សារព័ត៌មាន​​ទូទាំង​ប្រទេសចិន​ ​​” ​បាន​​ផលិត​កម្មវិធី​រួមគ្នា​ ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​​កង្វល់​​​របស់​​ប្រជាជន​​ក្នុង​​ស្រុក​​ចំនួន​ជាង ៥០០​​ នៃ​ប្រទេស​ចិន​។​

      ព្រមពេលជាមួយនេះ ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ក៏​បាន​ប្រើប្រាស់​យ៉ាង​ពេញលេញ​នូវ​ឧត្តមភាព​នៃ​ការផលិត​កម្មវិធី​​វីឌេអូ ​និង​សំឡេង​របស់​ខ្លួន ​ដោយបាន​តភ្ជាប់​​វេទិកា​ផ្សព្វផ្សាយ​​នៃ​​ទូរទស្សន៍ជាតិចិនCCTV ​វិទ្យុ​សំឡេងប្រជាជនចិនCNR ​វិទ្យុអន្តរជាតិចិន ​CRI ​និង​បណ្តា​វេទិកា​ផ្សេងៗទៀត​របស់​ខ្លួន ​​ដើម្បី​សម្រេច​​​នូវ​ការផ្សព្វផ្សាយ​​ដោយ​អន្តរ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ ​បុស្តិ៍ ​និងហ្វ្រេកង់។

      សូមបញ្ជាក់ថា  ​កាលពី​ចុង​ឆ្នាំ ២០១៨ ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​​ទូរគមនាគមន៍​ចិន​ចំនួន ៤ ​​ដើម្បី​​រួម​គ្នា​​បង្កើត​វេទិកា​ប្រព័ន្ធ​សារព័ត៌មាន​ថ្មី​ 5G​ ​​​​ថ្នាក់ជាតិ​ទីមួយ​របស់​ប្រទេស​ចិន​។ ​តាម​ផែនការការងារ​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន  ​ទិន្នន័យ​ធំ ​និង​ប្រាជ្ញាសិប្បនិម្មិត​​ នឹង​ត្រូវ​បាន​ប្រើដើម្បី​កសាង​​វេទិកា​ប្រព័ន្ធ​សារព័ត៌មាន​ថ្មី​ 5G​​ រហូត​ដល់​​សម្រេច​នូវ​​ប្លង់​យុទ្ធសាស្ត្រ​បែប "4K + 5G + AI "​ ​ដើម្បី​បង្កើត​​​វេទិកា​ប្រព័ន្ធ​សារព័ត៌មាន​ថ្មី​ថ្នាក់​ជាតិ​ ដែល​អាចគ្រប់គ្រង​ដោយ​ឯករាជ្យ​  ​មាន​ឥទ្ធិពល​​ទូលំទូលាយ​,  ​ខិតខំ​ដើម្បី​ក្លាយ​ទៅជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ដ៏​​សំខាន់​និង​ឈាន​មុខ​៕​​​

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

图片默认标题_fororder_4

图片默认标题_fororder_5

图片默认标题_fororder_6

图片默认标题_fororder_7

图片默认标题_fororder_8

 

អ្នកបកប្រែ:邓倩

ពិភាក្សា()