徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិនថ្លែងថា អ្វីដែលខ្ញុំស្ញប់ស្ញែងបំផុតគឺការងារកាត់បន្ថយភាពក្រីក្រដោយចំគោលដៅនៃប្រទេសចិន

2019-03-12 14:55:11 cri

    កាលពី​ថ្ងៃទី ១១ ខែមីនា លោក​Dang Minh Khoi ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំនៅ​ប្រទេសចិន​បាន​ទទួល​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​វិទ្យុយើង​នៅក្រុង​ប៉េកាំង​ដោយបាន​ថ្លែងថា លោកជឿជាក់ថា រដ្ឋាភិបាល​និង​ប្រជាជនចិន​មុខជា​អាចទទួលបាន​ជោគជ័យ​ក្នុងការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ជាក់ជាមិនខាន​ឡើយ ។

    លោក​Dang Minh Khoi មានចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​ការងារ​រដ្ឋាភិបាល​ដែល​បង្ហាញដោយ​លោកនាយករដ្ឋមន្ត្រី​ចិន​លីខឺឈាង ។ លោកបាន​ថ្លែងថា ប្រទេសវៀតណាម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​របស់​រដ្ឋាភិបាលចិន​ក្នុងការងារ​កាត់បន្ថយ​ភាពក្រីក្រ​ដោយត្រឹមត្រូវ ដូចជា​ការកែលម្អ​គុណភាព​នៃការ​រស់នៅ​របស់ប្រជាជន​និង​ការកាត់បន្ថយ​ភាពក្រីក្រ​ជាដើម ។ លោក​ស្ញប់ស្ញែង​បំផុត​គឺ​ការងារ​កាត់បន្ថយ​ភាពក្រីក្រ​ដោយចំគោលដៅ​នៃប្រទេសចិន ។

    លោក​Dang Minh Khoi​ថ្លែងថា ការអភិវឌ្ឍ​នៃប្រទេសចិន​មានប្រយោជន៍ដល់​ការអភិវឌ្ឍ​ប្រទេស​ជិតខាង ។ វៀតណាម​រំពឹងថា​គមនាគមន៍​ប្រទេស​ទាំងពីរ​អាចតភ្ជាប់គ្នា​ដោយគ្រប់ជ្រុងជ្រោយ​ក្នុងពេល​ឆាប់ៗ ។ លោកជឿថា រដ្ឋាភិបាល​និង​ប្រជាជនចិន​មុខជា​អាច​សម្រេច​គោលដៅ​អភិវឌ្ឍ​ដែលបាន​លើកឡើង​ក្នុង​របាយការណ៍​ការងារ​រដ្ឋាភិបាល​ឆ្នាំ ២០១៩ នេះ​ជាក់ជាមិនខាន​ឡើយ ៕

图片默认标题_fororder_b21c8701a18b87d61ee36b416013a83c1e30fdef

图片默认标题_fororder_6a63f6246b600c3386cbb7e37657d10bd9f9a10e

 

អ្នកបកប្រែ:徐晓霞

ពិភាក្សា()