徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកLifei ប្រធាននៃគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងថា ច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេសធ្វើឲ្យពាណិជ្ជករបរទេសកាន់តែមានទំនុកចិត្តក្នុងការវិនិយោគនៅប្រទេសចិន

2019-03-12 14:56:35 cri

图片默认标题_fororder_李飞

    សេចក្តីព្រាង​នៃ​ច្បាប់វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​នៃសាធារណរដ្ឋ​ប្រជាមានិតចិន​ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ។ លោក​Lifei ប្រធាន​នៃគណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នៃ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេសចិន​បានថ្លែងថា បន្ទាប់ពី​ដាក់ចេញនូវ​ច្បាប់នេះ ពាណិជ្ជករបរទេស​នឹងកាន់តែ​មានទំនុកចិត្ត​ក្នុងការ​វិនិយោគ​នៅប្រទេសចិន ។

    លោក​Lifei បាន​ថ្លែងថា ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​នេះ​បានព្រាងឡើង​យ៉ាងហោចណាស់ ៥ ឆ្នាំ មិនគ្រាន់តែ​មានភាពពេញលេញ​ប៉ុណ្ណោះទេ ថែមទាំង​មាន​កម្រិត​អន្តរជាតិ​ទៀតផង ។ បន្ទាប់ពី​ដាក់ចេញនូវ​ច្បាប់នេះ ការធ្វើ​ទីផ្សារភាវូបនីយកម្ម​ថែមទៀត​នឹងធ្វើឲ្យ​មាន​ការប្រកួតប្រជែង​ដោយយុត្តិធម៌​ដូចគ្នា​លើឆាកជាតិ​និង​អន្តរជាតិ ៕

អ្នកបកប្រែ:徐晓霞

ពិភាក្សា()