魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងកែលម្អនូវប្រព័ន្ធអេកូឡូស៊ីផ្នែកការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងកសាងប្រទេសមួយដែលមានលក្ខណៈច្នៃប្រឌិតថ្មី

2019-03-11 15:32:45 cri

    លោក​ Wang ​Zhigang ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យាចិន​បាន​ថែ្លងនៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ១១​ ខែ​មីនា ​ថា ​ប្រទេសចិន​នឹង​កែលម្អ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ផ្នែក​ការ​សិក្សា​ស្រាវជ្រាវ​និង​ការ​ច្នៃប្រឌិតថ្មី​ខាង​វិទ្យាសាស្ត្រ​និង​កសាង​ប្រទេសមួយ​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​ថ្មី។​

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​មហាសន្និបាត​លើកទី ២ ​នៃ​សភា​តំណាង​ប្រជាជន​ទូ​ទាំង​ប្រទេសចិន​នីតិកាល​ទី ​១៣ ​ដែលបាន​ប្រារព្ធធ្វើ​នាថ្ងៃដដែល ​លោក ​Wang ​Zhigang ​បាន​ថែ្លងថា ​យោងតាម​យុទ្ធសាស្រ្ត​"៣ដំណាក់កាល"​នៃ​ការ​ច្នៃប្រឌិតថ្មី​ខាង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​បញ្ជាក់ថា ​ប្រទេសចិន​នឹង​ឈានចូល​ក្នុង​លំដាប់​ថ្នាក់​នៃ​បណ្តាប្រទេស​បែប​ច្នៃ​ប្រឌិត​ថ្មី​នៅ​ឆ្នាំ​ ២០២០ ​ហើយនឹង​ឈានចូល​ក្នុង​លំដាប់ថ្នាក់​នៃ​បណ្តាប្រទេស​បែប​ច្នៃ​ប្រឌិត​ថ្មី​ជួរ​មុខគេ​នៅត្រឹម​ឆ្នាំ​ ២០៣៥ ​។គិត​ត្រឹម​ដល់​ឆ្នាំ​ ២០៥០ ​នឹងក្លាយជា​មហាអំណាច​បែប​បច្ចេកវិទ្យា​លើ​ពិភពលោក៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស