徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ឯកអគ្គរដ្ឋទូតថៃប្រចាំនៅប្រទេសចិនថ្លែងថា គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយនាំមកនូវផលប្រយោជន៍ជាច្រើនដល់បណ្តាប្រទេសអាស៊ាន អនាគតនៃកិច្ចសហប្រតិបត្តិការមានភាពកាន់តែទូលំទូលាយ

2019-03-11 15:48:28 cri

    ពេល​ទទួល​បទសម្ភាសន៍​ពី​ប្រព័ន្ធ​សារព័ត៌មាន​នាពេលកន្លងទៅ​ថ្មីៗនេះ លោក​Piriya Khempon ឯកអគ្គរដ្ឋទូតថៃ​ប្រចាំនៅ​ប្រទេសចិន​ថ្លែងថា គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​នាំមកនូវ​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រទេសថៃ​និង​ប្រទេសអាស៊ាន​ផ្សេងទៀត អនាគត​នៃកិច្ចសហប្រតិបត្តិការ​រវាង​ថៃនិងចិន​នឹងមានភាព​កាន់តែ​ទូលំទូលាយ ។ លោករំពឹងថា​មហាសន្និបាត​សភា​ទាំងពីរ​នៃប្រទេសចិន​ឆ្នាំនេះ​នឹងដាក់ចេញ​វិធានការ​ស៊ីជម្រៅ​នៃ​គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ ដើម្បី​ជំរុញឲ្យ​តំបន់អាស៊ាន​សម្រេចបាន​នូវ​ការតភ្ជាប់​ផ្នែកឌីជីថល ។

    លោកក៏បាន​យកចិត្តទុកដាក់​លើ​ការកសាង​មហាតំបន់​ឈូងសមុទ្រ​ក្វាងតុង- ហុងកុង- ម៉ាកាវ​នៃប្រទេសចិន ដោយបាន​សម្គាល់ថា​គួរតែ​តភ្ជាប់នឹង​ការកសាង​មហាអនុតំបន់​ទន្លេមេគង្គ ៕

អ្នកបកប្រែ:徐晓霞

ពិភាក្សា()