马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រទេសចិននឹងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអន្តរជាតិដើម្បីពន្លឿនការកសាងប្រទេសបែបច្នៃប្រឌិតថ្មី

2019-03-11 15:43:41 cri

     សន្និសីទ​កាសែត​ប្រចាំ​ឆ្នាំ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​បើក​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១១ខែ​មីនា។​រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ចិន​បាន​ថ្លែង​ថា ​ប្រទេស​ចិន​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​អន្តរជាតិ​នា​ពេល​អនាគត​ដើម្បី​ពន្លឿន​ក្នុង​ការ​កសាង​ប្រទេស​បែប​ច្នៃ​ប្រឌិត​ថ្មី។

     លោក ​WangZhigang​រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ចិន​បាន​ថ្លែង​ថា ​ប្រទេស​ចិន​បាន​ទទួល​សមិទ្ធផល​ច្នៃប្រឌិត​ថ្មី​ដ៏​សំខាន់​មួយ​ចំនួន​នៅ​ឆ្នាំ​២០១៨ ​វិស្វកម្ម​បច្ចេកវិទ្យា​ដ៏​សំខាន់​ដូច​ជា​ស្ពាន ហុងកុង ​ជូហៃនិង​ម៉ាកាវ ​និង​5Gជា​ដើម​បាន​ផ្តល់​កម្លាំង​ចលករ​ថ្មី​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ប្រទេស​ចិន។​ប្រទេស​ចិន​ធ្លាប់​បាន​រៀបចំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អ្នក​វិទ្យាសាស្រ្ត​វ័យក្មេង​នៃ​ប្រទេស​អាស៊ាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​និង​បាន​ដំណើរការ​ឬ​ពិគ្រោះពិភាក្សា​អំពី​ការ​បង្កើត​ទំនាក់ទំនង​សហការ​ផ្នែក​សួន​ឧទ្យាន​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ជា​មួយ​ប្រទេស​ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​ជា​ដើម​ដែល​បាន​ទទួលការ​ស្វាគមន៍​យ៉ាង​ខ្លាំង​ក្នុង​តំបន់។ប្រទេស​ចិន​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​អន្តរជាតិ​ថែម​មួយ​កម្រិត​ទៀត​នា​ពេល​អនាគត ​ដើម្បី​ធ្វើ​ឲ្យ​ការ​ច្នៃប្រឌិត​ថ្មី​ដោយ​វិទ្យា​សាស្រ្ត​និង​បច្ចេកវិទ្យាក្លាយ​ទៅ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​និង​ចីរភាព​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ ។

អ្នកបកប្រែ:马小青

ពិភាក្សា()