王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពចិនដែលចូលរួម​លំហាត់”នាគមាស-២០១៩”រវាងកងទ័ពចិននិងកម្ពុជាបានមកដល់ប្រទេសកម្ពុជា

2019-03-08 15:16:10 cri

​      កងទ័ព​ចិន​ដែល​ចូល​លំហាត់​”នាគមាស​-២០១៩”​រវាង​កងទ័ព​ចិន​និង​កម្ពុជា​បាន​មក​ដល់​ប្រទេស​កម្ពុជាកាល​ពី​ថ្ងៃទី​៧​ខែ​មីនា​។

      អនុលោម​តាម​គំនិត​ឯកភាព​របស់​ប្រទេស​ចិននិង​កម្ពុជា​ ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ លំហាត់​សមយុទ្ធ​​រួម​គ្នា​​ពី​ថ្ងៃទី​១០ដល់​២៧​ខែ​មីនា​នៅ​ខេត្ត​កំពត​ប្រទេស​កម្ពុជា​ក្រោម​ប្រធានបទ​”​លំហាត់​ហ្វឹកហ្វឺន​​រួម​គ្នា​ដើម្បី​ប្រឆាំង​ភេរវកម្ម​និង​ការ​ជួយ​សង្គ្រោះ​ផ្នែក​មនុស្សធម៌​”​ ក្នុង​គោល​បំណង​ពង្រឹង​និង​ពង្រីក​ចំណង​មិត្តភាព​ជាប្រពៃណី​រវាង​កងទ័ព​ចិននិង​កម្ពុជា​ក៏ដូច​ជា​លើក​កម្ពស់​សមត្ថភាព​របស់​កងទ័ព​ទាំង​ពីរ​ក្នុង​ការ​សហការ​​គ្នា​អនុវត្ត​ភារកិច្ច​ប្រឆាំង​ភេរវកម្ម​ផង​ដែរ​។

      តាម​ការ​ឧទ្ទេសនាម​ឱ្យដឹងថា​ ​នេះ​គឺ​ជា​លើក​ទី​៣​ហើយ​ដែល​ចិន​និង​កម្ពុជា​ធ្វើ​លំហាត់​សមយុទ្ធ​”នាគមាស”​រួម​គ្នា​​ ​វា​ជា​សកម្មភាព​ដ៏​សំខាន់​​មួយ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​កងទ័ព​ចិន​និង​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​ដែល​ប្រកប​ដោយ​សារ​សំខាន់​សម្រាប់​ការ​ពង្រឹងនិង​ពង្រីក​ការ​ផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ទាំង​ពីរ​ចិន​និង​កម្ពុជា​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស