郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រយៈពេល៦ឆ្នាំកន្លងមក ប្រជាជនក្រីក្រនៃប្រទេសចិនត្រូវបានកាត់បន្ថយចំនួនជាង៨០លាននាក់ ការកាត់បន្ថយភាពក្រីក្រគឺជាភារកិច្ចរយៈពេលយូររបស់ប្រទេសចិន

2019-03-07 15:25:48 cri

 ថ្ងៃ​ទី​៧​ខែ​មីនា លោក​LiuYongfuប្រធាន​ការិយាល័យ​ក្រុម​ដឹក​នាំ​ការ​ងារ​ជួយ​ឧបត្ថម្ភ​ជន​ក្រី​ក្រ​និង​ការ​ងារ​អភិវឌ្ឍន៍​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិនបាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា តាំង​ពី​ប្រទេស​ចិន​បាន​អនុវត្ត​ការ​ជួយ​ឧបត្ថម្ភ​ជន​ក្រី​ក្រ​ដោយ​ត្រឹម​ត្រូវ​តាម​សភាព​ជាក់​ស្តែង​រយៈ​ពេល​៦​ឆ្នាំ​មក ប្រជាជន​ក្រី​ក្រ​ត្រូវ​បាន​កាត់​បន្ថយ​ពី​ចំនួន​៩៨​លាន៩​សែន​៩​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១២​មក​នៅ​ត្រឹម​១៦​លាន​៦សែន​នាក់​នៅ​ឆ្នាំ​២០១៨ ពោល​គឺរយៈពេល​៦​ឆ្នាំ​កន្លង​មក ប្រជា​ជន​ក្រីក្រ​នៃ​ប្រទេស​ចិន​ត្រូវ​បាន​កាត់​បន្ថយ​ចំនួន​ជាង​៨០​លាន​នាក់ ។ នៅ​ឆ្នាំ​២០១៩ ប្រទេស​ចិន​នឹង​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ជន​ក្រី​ក្រ​ចំនួន​លើស​ពី​១០​លាន​នាក់​ទៀត។

      លោក​LiuYongfuបាន​ថ្លែង​ថា ប្រទេស​ចិន​នៅ​តែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំ​ជាង​គេ​លើ​ពិភពលោក នេះ​គឺ​ជា​លក្ខណៈពិសេស​ជា​មូលដ្ឋាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេស​ចិន ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តែ​ជា​ភារកិច្ច​រយៈពេល​យូរ​របស់​ប្រទេស​ចិន​ដដែល៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស