翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតរំលឹកខួបទិវាអន្តរជាតិនារី ៨ មីនានិងពិធីចែកប័ណ្ណសរសើរបានបើកធ្វើនៅក្រុងប៉េកាំង

2019-03-07 17:49:24 cri

      ថ្ងៃទី ៦ ខែមីនា សមាគម​នារីទូទាំងប្រទេសចិនបាន​រៀបចំធ្វើមហាសន្និបាតរំលឹកខួបទិវាអន្តរជាតិនារី៨មីនានិងពិធីចែកប័ណ្ណសរសើរនៅ​ក្រុង​ប៉េកាំង​ ។ លោកស្រី​Sun ​Chunlan​ សមាជិក​​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​​នារីនិង​កុមារ​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត ។

      លោកស្រី​​Sun ​Chunlan​ បានសម្តែង​ការ​សួរសុខទុក្ខ​ចំពោះ​នារី​គ្រប់​ជនជាតិនិង​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេសចិន​​ ហើយ​បង្ហាញ​ថា មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​ដឹក​នាំ​ដោយ​លោក​ស៊ី ជីនភីង ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បុព្វហេតុ​នារី​និង​កិច្ចការ​នារី​ សង្ឃឹមថា នារីគ្រប់​រូប​​អាច​ប្រកាន់យក​​ស្មារតី​ឧស្សាហ៍ព្យាយាមនិង​តស៊ូ​ បង្កើន​សមត្ថភាពផ្ទាល់​​ខ្លួន​ បន្តផ្សព្វ​ផ្សាយ​ក្រម​​សីលធម៌​ប្រពៃណី​ដ៏​ល្អ​ប្រសើរ​ ដើម្បី​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណើរ​ទទួល​បាន​ជោគជ័យ​​ក្នុងកិច្ច​កសាង​សង្គម​ដែលប្រជាជន​មាន​ជីវភាព​ធូរធារ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​។ 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស