刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពេលអញ្ជើញចូលរួមការពិនិត្យពិភាក្សារបស់ប្រតិភូតំណាងប្រជាជននៃភូមិភាគស្វយ័តជនជាតិម៉ុងហ្គោលី លោកស៊ីជីនភីងបានគូសបញ្ជាក់ថាត្រូវបន្តរក្សាកម្លាំងលំនឹងជាយុទ្ធសាស្ត្រក្នុងការបង្កើនការកសាងអេកូ-អរិយធម៌ដើម្បីគាំពារទេសភាពដ៏ស្រស់ស្អាតក្នុងតំបន់ព្រំដែនភាគខាងជើងរបស់មាតុប្រទេសឲ្យបានល្អប្រសើរ

2019-03-06 11:09:06 cri

    

图片默认标题_fororder_1124197105_15517954270901n

រសៀលថ្ងៃទី​៥ ខែមីនា ​ពេល​អញ្ជើញ​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​របស់​ប្រតិភូ​តំណាង​ប្រជាជន​ភូមិភាគ​ស្វយ័ត​ជនជាតិ​ម៉ុង​ហ្គោលី​ដែល​ចូល​រួម​​មហាសន្និបាត​លើក​ទី​២​នៃ​សភាតំណង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​ ​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​
គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​ប្រធានរដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​គូសបញ្ជាក់​ថា​ ត្រូវ​បន្តរក្សា​កម្លាំង​លំនឹង​ជា​យុទ្ធសាស្ត្រ​ក្នុងការ​បង្កើន​ការ​កសាង​អេកូ-អរិយធម៌​​​ ​ស្វែង​រក​ផ្លូវ​ថ្មី​ដេល​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ដែល​ចាត់​ទុក​អេកូឡូស៊ី​ជា​អាទិភាព​និង​ការ​អភិវឌ្ឍ​ដោយ​និរន្តរភាព​ជា​ទិសដៅ​ណែនាំ​ ​បង្កើន​កម្លាំង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ ​ខិតខំ​តស៊ូ​ដ៏​ដើម្បី​គ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​​បំពុល​ឲ្យ​បាន​ល្អ ​ក្នុង​ន័យ​គាំពារ​ទេសភាព​ដ៏​ស្រស់​ស្អាត​ក្នុង​តំបន់​ព្រំដែន​ភាគខាង​ជើង​របស់​​ប្រទេស​ចិន​ឲ្យ​បាន​ល្អ​ប្រសើរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស