孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ទិសដៅការងារ៦វិស័យសម្រាប់សភាប្រឹក្សានយោបាយអនុវត្តក្នុងឆ្នាំ២០១៩នាំមកនូវការអភិវឌ្ឍរីកចម្រើនដល់សង្គមចិនទាំងមូលនិងពិភពលោកទាំងមូល

2019-03-06 11:12:02 cri

图片默认标题_fororder_政协开幕图

    លោកកុល ​ចំណូល ​បុគ្គលិកនៃ​វិទ្យុអន្តរជាតិចិន​ថ្លែងថា ​មួយក្នុង​ចំណោម​ទិសដៅ​ការងារ​៦វិស័យ​សម្រាប់​សភា​ប្រឹក្សា​នយោបាយ​អនុវត្ត​ក្នុង​ឆ្នាំ២០១៩​គឺ«រួម​ចំណែក​ជា​តម្រិះ​បញ្ញា​និង​កម្លាំង​កាយ​ចិត្ត​ដើម្បី​បម្រើ​ដល់​កិច្ចការ​ទូត​ដែល​មាន​លក្ខណៈ​ពិសេស​ប្រទេស​ចិន ​។ ​សកម្ម​​បំពេញ​ទស្សនកិច្ច​ជាន់​​ខ្ពស់​គ្នា​ទៅ​វិញ​ទៅ​មក​ច្នៃ​ប្រឌិត​​ថ្មី​នូវ​យន្តការ​សម្រាប់​ធ្វើ​កិច្ច​ការ​ទូត​សាធារណៈ​​និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្សជាតិ»​ដែលបាន​ដាក់ចេញ​នៅក្នុងមហា​សនិ្នបាត​​លើក​ទី​ពីរ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​កាលពី​ថ្ងៃទី៣​ខែមីនា​បង្ហាញពី​ការប្រកាន់ខ្ជាប់​នូវពហុភាគីនិយម​យ៉ាងម៉ឺងម៉ាត់​,ជំរុញ​ការបង្កើត​ទំនាក់​ទំនង​អន្តរជាតិ​ដែលគោរពគ្នា​ទៅវិញ​ទៅមក​កិច្ចសហប្រតិបត្តិការ​និងឈ្នះ-ឈ្នះ​ដើម្បី​កសាង​សហ​គមន៍​ដែលមាន​ជោគវាសនា​រួមសម្រាប់​មនុស្សជាតិ។ ​លោកបន្តថា ​ការដាក់​ចេញនូវ​ទិសដៅ​ក៍ដូចជា​គោល​នយោបាយ​ថ្មីៗ​កាន់​តែ​ច្រើន​គឺ​នាំ​មក​នូវ​ការអភិវឌ្ឍ​រីកចម្រើន​ដល់សង្គមចិន​ទាំងមូល​និងពិភពលោក​ទាំងមូល៕

អ្នកបកប្រែ:孙玲玲

ពិភាក្សា()