孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ភាពបើកទូលាយរបស់ប្រទេសចិននឹងធ្វើឱ្យបេសកកម្មរុករកនៅលើភពព្រះចន្ទកាន់តែមានភាពស៊ីជម្រៅ

2019-03-06 11:10:44 cri

图片默认标题_fororder_(嫦娥四号)据中国国家航天局1月11日消息,嫦娥四号任务两器一星状态稳定,在月背完成360度环拍。

    លោក​កុល ​ចំណូល​បុគ្គលិកនៃ​វិទ្យុអន្តរជាតិចិន​បង្ហាញនូវ​ទស្សនៈ​យល់ឃើញថា ​ការចែករំលែកនូវ​លទ្ធផលនៃ​ការសិក្សា​សា្រវជ្រាវ​ជាមួយ​សហគមន៍ស្រាវ​ជ្រាវ​អន្តរជាតិ​បង្ហាញថា ​ចិនមាន​មហិច្ឆតាចូលរួម​ដោះស្រាយ​បញ្ហាដ៏​ស្មុគស្មាញ​ក្នុងបេសកកម្ម​រុករកនៅ​លើភពព្រះចន្ទ ​ខណៈបញ្ហាទាំង​ឡាយមិន​អាចដោះស្រាយតែ​ឯងបាននោះទេ ​ហើយ​ការបើកទូលាយ​របស់​ប្រទេសចិន​នឹងធ្វើឱ្យ​បេសកកម្ម​រុករកនៅ​លើភពព្រះចន្ទ​កាន់តែ​មានភាព​ស៊ីជម្រៅ​ខ្លាំង​ជាងពេលណាៗ​ទាំង​អស់។ ​ការថ្លែងបែប​នេះធ្វើឡើង​ខណៈដែល​លោក​Wu ​Weiren ​​សមាជិកនៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​និងជា​អគ្គវិស្វករ​នៃ​គម្រោង​ស្ទង់រុករក​នៅ​​​ភពព្រះចន្ទ​នៃ​ប្រទេសចិន​លើកឡើងថា ​ចិននឹង​បើកទូលាយ​​ជា​សាធារណៈនូវ​ទិន្នន័យ​វិទ្យាសាស្រ្ត​ចំពោះ​ពិភពលោក​ទាំង​មូល ​ដើម្បី​រួម​ចំណែក​ក្នុងការ​​ប្រើ​ប្រាស់​លំហ​អវកាស​ដោយ​សន្តិភាព​របស់​មនុស្ស​ជាតិ ​ហើយ​រាល់​ទិន្ន​ន័យ​ដែល​មក​ពី​ការ​វាស់​ស្ទង់ប៉ែក​ម្ខាង​នៃ​​ភពព្រះចន្ទ​ដោយបច្ចេកទេស​​វិទ្យាសាស្រ្ត​សុទ្ធ​តែ​ជា​ទិន្នន័យដំបូង​បង្អស់​របស់មនុស្សជាតិ ដែល​មាន​តម្លៃ​សំខាន់ក្នុង​​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​វិទ្យាសាស្រ្ត៕

អ្នកបកប្រែ:孙玲玲

ពិភាក្សា()