孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មន្ត្រីនៃក្រសួងព័ត៌មាននៃប្រទេសកម្ពុជាមានសុទិដ្ឋិនិយមចំពោះការប្រើប្រាស់បច្ចេកវិទ្យា5Gដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់ប្រទេសចិន

2019-03-06 11:09:40 cri

图片默认标题_fororder_5G

      ពេល​ថ្មី​ៗ​នេះ​ ​លោក​គង់ ​សិរីរ័ត្ន ​មន្ត្រីនៃ​ក្រសួង​ព័ត៌មាននៃ​ប្រទេស​កម្ពុជា ​បានផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​ដល់វិទ្យុ​អន្តរជាតិ​ចិនថា ​ប្រទេសចិន​មិនគ្រាន់តែ​ជាមហា​អំណាច​សេដ្ឋកិច្ច​ទីពីរលើ​ពិភពលោក​ប៉ុណ្ណោះទេ ​ថែមទាំងជា​ប្រទេសដែល​បានឈាន​មុខក្នុងវិស័យ ​បច្ចេកវិទ្យា ​នាពេល​បច្ចុប្បន្ននេះ។ ​ការថ្លែងបែប​នេះធ្វើឡើង ​ខណៈដែល​មជ្ឈមណ្ឌល​ព័ត៌មាននៃ​មហា​សនិ្នបាត​លើក​ទី​ពីរ​នៃ​សភាទាំងពីរ​​របស់​ប្រទេស​ចិនបាន​ដាក់ឱ្យដំណើរ​នូវប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបជំនាន់ទី៥​(5G)​ដើម្បីផ្តល់នូវ​ងាយស្រួល​ដល់អ្នកសារព័ត៌មាន​ជាតិនិង​អន្តរជាតិ ​ចូលរួមផ្សព្វផ្សាយ​ព័ត៌មាន​អំពីមហា​សនិ្នបាត​លើក​ទី​ពីរ​នៃ​សភាទាំងពីរ​​របស់​ប្រទេស​ចិន។

    លោកគង់ ​សិរីរ័ត្ន​បាន​សង្កត់ធ្ងន់ថា ​ការបង្អួតសាច់​ដុំខាង​បច្ចេកវិទ្យា​របស់​ប្រទេសចិន ​ពិតជាធ្វើឱ្យ​ពិភពលោក​ស្ងប់ស្ងែង។ ​ជាក់ស្តែង​កម្មវិធីមួយ​ភាគធំដែល​ពិភពលោក​គ្មានឬ​មិនទាន់​ដំណើរការ ​គឺប្រទេសចិន​កំពុងប្រើប្រាស់​យ៉ាងទូលំទូលាយ។ ​លោកបាន​បន្ថែមឱ្យ​ដឹងទៀតថា ​ការដាក់ឱ្យ​ដំណើរនូវ​ប្រព័ន្ធបច្ចេកវិទ្យា​ទំនើបជំនាន់ទី៥​(5G)​ដល់​អ្នកសារព័ត៌មាន​ជាតិនិង​អន្តរជាតិ​ នៅឯមហាសនិ្នបាត​លើក​ទី​ពីរ​នៃ​សភាទាំងពីរ​​របស់​ប្រទេស​ចិនគឺ​ពិតជាផ្តល់នូវ​ភាពងាយស្រួល ​ប្លែក ​រហ័ស ​ទូលំទូលាយ​និងប្រកប​ដោយ​អានុភាព​និង​ប្រសិទ្ធភាព។ ​លោកបាន​បញ្ជាក់ថា ​កម្ពុជា​បើកទូលាយ​និងរីករាយ​សម្រាប់​គ្រប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន ​ពិសេសលើ​វិស័យ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ ​5G ​នេះ ​ខណៈម្ចាស់​អាជីវកម្ម​នៅកម្ពុជា ​កំពុង​ពិចារណា​ពី​យុទ្ធសាស្ត្រ​របស់ខ្លួន​​​លើការប្រើប្រាស់​សេវា5Gនេះ។​លោក​ជឿជាក់ថា ​វត្តមាន​5G​នៅកម្ពុជា​នឹងកាន់តែ​អំណោយផល​ដល់​អ្នកប្រើប្រាស់​ប្រតិបត្តិករ​ទូរគមនាគមន៍ ​ពាណិជ្ជករ ​ក្រុមហ៊ុន​សហគ្រាស​និងមជ្ឈដ្ឋាននានា​ទទួល​បាននូវ​សេវា​អ៊ីនធឺណែត ​កម្រិតខ្ពស់ ​ក្នុងសេដ្ឋកិច្ច​ឌីជីថលនាពេល​បច្ចុប្បន្ន៕

អ្នកបកប្រែ:孙玲玲

ពិភាក្សា()