郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ការផ្តល់ចំណីអារម្មណ៍ជូនប្រជាជនដោយស្នាដៃល្អៗ

2019-03-05 08:48:18 cri

图片默认标题_fororder_xidada

    នៅ​ដើម​ខែ​មីនា​ដែល​ទើប​ចូល​រដូវ​ផ្កា​រីក មហាសន្និបាត​សភា​ទាំង​ពីរ​នៃ​ប្រទេស​ចិន​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ រសៀល​ថ្ងៃទី៤ ខែ​មីនា លោក ស៊ី ជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ប្រធាន​រដ្ឋ​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​សមាជិក​សមាជិកា​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ដែល​មក​ពី​មជ្ឈដ្ឋាន​វប្បធម៌​វិចិត្រសិល្បៈ​និង​វិទ្យាសាស្ត​​សង្គម​ដែល​អញ្ជើញ​ចូលរួម​មហាសនិ្នបាត​លើក​ទី​ពីរ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣ ព្រម​និង​ស្តាប់​មតិ​យោបល់​និង​សំណើ​របស់​សមាជិក​ទាំង​ឡាយ ៕ ប្រការ​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ខាង​ក្រៅ​យល់​ឃើញ​ថា ជា​ការ​ផ្តល់​អនុសាសន៍​ដ៏​សំខាន់​ម្តង​ទៀត​របស់​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​ចិនរូប​នេះ​ចំពោះ​ការអភិវឌ្ឍវិស័យ​វប្បធម៌​និង​វិចិត្រ​សិល្បៈរបស់​ប្រទេស​ចិន បន្ទាប់ពី​ការ​រៀប​ចំ​ពិធី​សំណេះ​សំណាលអំពី​ការ​ងារ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដែល​ធ្វើ​នៅ​ឆ្នាំ​២០១៤។

    លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា ត្រូវ​ប្រកាន់​ខ្ជាប់​ការ​ផ្តល់​ចំណី​អារម្មណ៍ជូន​ប្រជា​ជន​ដោយ​ស្នាដៃ​ល្អៗ​ រាល់​ការ​បង្កើត​ស្នាដៃ​វប្បធម៌​និង​វិចិត្រ​សិល្បៈនិង​ការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​មាន​តម្លៃ​និង​មាន​សារៈសំខាន់ សុទ្ធ​តែ​ត្រូវ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ជាក់​ស្តែង ត្រូវ​មាន​អំណោយ​ផល​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ជាក់​ស្តែង ។ លោក​សង្ឃឹម​សមាជិក​សមាជិកា​គ្រប់​រូប​អាច​ខិត​ខំ​បង្ហាញ​នូវ​ស្មារតី​ចិន តម្លៃ​ចិន​និង​កម្លាំង​ចិន ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​ស្ថាន​ភាព​ពិត​ជាក់​ស្តែង​របស់​ប្រទេស​ចិន ។ ការ​បង្កើត​ស្នាដៃវប្បធម៌​និង​វិចិត្រ​សិល្បៈ​ត្រូវ​ចាត់​ទុក​សភាពការណ៍​ជាក់​ស្តែង​របស់​ប្រទេស​ខ្លួន​និង​យុគសម័យ​ជា​មូលដ្ឋាន ដើម្បី​លើក​កម្ពស់​កម្រិត​នៃ​ស្មារតី ខ្លឹមសារ​វប្បធម៌​និង​តម្លៃ​វិចិត្រ​សិល្បៈរបស់​វណ្ណកម្ម​នីមួយៗ ។

    លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ទៀត​ថា ត្រូវ​ប្រកាន់​ខ្ជាប់​ការ​ដើរ​ទន្ទឹម​ជា​មួយ​យុគ​សម័យ ។សង្គម​និយម​ដែល​ប្រកប​ដោយ​លក្ខណៈពិសេសនៃ​ប្រទេស​ចិន​បាន​ឈាន​ចូល​យុគ​សម័យ​ថ្មី​ហើយ ។លោក​ស៊ីជីនភីង​រំពឹង​ថា សមាជិក​សមាជិកា​គ្រប់​រូប​អាចរ៉ាប់​រង​ភារកិច្ច​ស្តីពី​ការ​កត់​ត្រា​យុគសម័យ​ថ្មី ចារ​ទំព័រ​យុគសម័យ​ថ្មី​និង​កោត​សរសើរពី​យុគ​សម័យ​ថ្មី ហើយ​ស្រាយ​ចំណោទ​នៃ​យុគសម័យ​ដោយ​អង់អាច​ក្លាហាន បង្កើត​ស្នាដៃ​របស់​ខ្លួន​ក្រោម​ប្រធាន​បទ​ច្នៃ​ប្រឌិត​ដ៏​មហិមា​របស់​ប្រទេស​ចិន​បច្ចុប្បន្ន ដើម្បី​ឆ្លុះ​បញ្ចាំង​យ៉ាង​ស៊ី​ជម្រៅ​នូវ​បម្រែ​បម្រួល​យ៉ាង​ខ្លាំង​របស់​យុគសម័យ​ថ្មី និង​ពិពណ៌នាអំពី​រូបភាព​នៃ​ស្មារតី​យុគ​សម័យថ្មី​។

 

图片默认标题_fororder_习大大看望政协委员

 

    សុន្ទរកថា​របស់​លោក​ស៊ីជីនភីង​បាន​នាំ​ឲ្យ​សមាជិក​សមាជិកានៃ​សភា​ប្រឹក្សា​នយោបាយ​គ្រប់​រូប​​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នាយ៉ាង​ខ្លាំង ។​និយាយ​ដល់​ស្នាដៃ​ឆ្នើម លោក​Jackie Chanសមាជិក​សភាប្រឹក្សា​នយោ​បាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និង​ជា​តារា​ភាព​យន្ត​ល្បី​ឈ្មោះ​នៃ​ប្រទេស​ចិនបាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​អំពី​ភាពយន្តរឿង”The Wandering Earth”​ដែល​ជា​ភាព​យន្ត​ប្រឌិត​បែប​វិទ្យា​សាស្រ្ត​ខ្នាត​ធំ​ទី​១​នៃ​ប្រទេស​ចិន លោក​បាន​និយាយ​ថា ជន​បរទេស​ជា​ច្រើន​បាន​ប្រាប់​ខ្ញុំ​ថា ពួក​គេនឹក​ស្មាន​មិន​ដល់​ទេ​ថា​ប្រទេស​​ចិន​អាច​ថតបាន​ភាព​យន្ត​វិទ្យាសាស្រ្ត​ល្អ​បែប​នេះ! ឃើញ​ភាព​យន្ត​មួយ​នេះ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​បែប​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ វា​បញ្ជាក់​ថា យើង​ក៏​មាន​សមត្ថភាព​ថត​ភាព​យន្ត​វិទ្យា​សាស្រ្ត​ដ៏​អស្ចារ្យ​បែប​នេះ​ដែរ

“តើ​ធ្វើ​យ៉ាង​ដូច​ម្តេច​ទើប​អាច​ធ្វើ​ឲ្យ​ស្នាដៃ​សិល្បៈបម្រើ​ដល់​ប្រជាជន​ឲ្យ​បាន​កាន់​តែ​ល្អ?”នេះ​គឺ​ជា​ប្រធាន​បទ​ក្នុង​សុន្ទរកថា​របស់​លោក​FengYuanzhengសមាជិក​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និង​ជា​អ្នក​សម្តែង​ល្ខោននិយាយដ៏​ល្បី​ឈ្មោះ​នៃ​ប្រទេស​ចិន។​លោក​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា លោក​អគ្គលេខាធិការ​បក្ស​បាន​មាន​ប្រសា​ស​ន៍​​ថា អ្នក​បង្កើត​ស្នាដៃ​សិល្បៈ​ត្រូវ​តែ​មាន​ស្មារតី ប្រការ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ។ ខ្ញុំ​សម្គាល់​ថា ស្មារតី​បែប​នេះ​គឺ​ជា​ស្មារតី​ចិន “អ្វី​ៗ​ទាំង​អស់​គឺ​ធ្វើ​ឡើង​សម្រាប់​ប្រជាជន”គឺ​ជា​គោល​បំណង​ចម្បង​របស់​អ្នក​សិល្បៈ យើង​ត្រូវ​ចាត់​ទុក​គោល​បំណង​នេះ​ជា​បេសកកម្ម​មួយ​ដើម្បី​បន្ត​វេនទៅ​គ្រប់​ជំនាន់៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស