魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

អ្នកនាំពាក្យនៃមហាសន្និបាតលើកទីពីរនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ថែ្លងថា ការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយនាំមកនូវការអភិវឌ្ឍនិងក្តីសង្ឃឹមដល់បណ្តាប្រទេសពាក់ព័ន្ធនានា

2019-03-03 15:56:14 cri

    លោក​ Guo​ Weimin ​អ្នកនាំពាក្យ​នៃ​មហាសន្និបាត​លើកទីពីរ​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ​១៣ ​បានថែ្លង​នៅ​ក្រុងប៉េកាំង​កាលពី​ថ្ងៃទី​ ២​ ខែ​មីនា ​ថា ​ចាប់តាំងពី​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ត្រូវបាន​លើកឡើង​កន្លង​មក ​វា​ទទួល​បាន​ការឆ្លើយតប​ជាវិជ្ជមាន​ពី​គ្រប់ភាគី​ទាំងអស់។​នៅចុង​ឆ្នាំមុន ​មាន​ប្រទេស​ ចំនួន​ជាង​ ១០០ ​និង​អង្គការអន្តរជាតិ​បាន​គាំទ្រ​និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​កសាង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ។​គម្រោង​សំខាន់ៗ​មួយចំនួន​ត្រូវបាន​ដាក់​ចូល​ជាធរមាន​ដែល​បានជំរុញ​ការអភិវឌ្ឍ​ផែ្នកសេដ្ឋកិច្ច​នៅក្នុងតំបន់ ​ហើយ​ទទួលបាន​ការ​ស្វាគមន៍​កាន់តែច្រើន​ពី​សំណាក់​បណ្តាប្រទេស​នានា​តាមបណ្តោយ​និង​ទទួលបាន​ការ​កោត​សរសើរ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ផងដែរ។​

    លោក ​Guo ​Weimin ​បានថែ្លង​ដូច្នេះ​នៅក្នុង​សន្និសីទសារព័ត៌មាន​លើកទី ​១ ​នៃ​មហាសន្និបាត​លើកទីពីរ​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ​១៣​ ដែលបាន​ធ្វើឡើង​នា​ថៃ្ងដដែល៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()