ផែនការអភិវឌ្ឍមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវដែលប្រកាសនាពេលកន្លងទៅថ្មីៗនេះបានលើកឡើងថានឹងរួមគ្នាកសាងវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្វាងតុង ហុងកុងនិងម៉ាកាវ ពន្លឿនលើកកម្ពស់ការអភិវឌ្ឍនិងកសាងវេទិកាសំខាន់ៗ ដូចជាតំបន់អភិវឌ្ឍQianhaiក្រុងShenzhenជាដើម ដើម្បីណែនាំនិងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្វាងតុង ហុងកុងនិងម៉ាកាវ ។ ឥស្សរជនមជ្ឈដ្ឋាននានានៃហុងកុងបានថ្លែងថា គួរតែក្តាប់ជាប់នូវឱកាសអភិវឌ្ឍន៍ដ៏ធំធេងក្នុងការអភិវឌ្ឍមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ ធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងហុងកុងនិងShenzhenកាន់តែស៊ីជម្រៅ ។
លោកLau Pingcheung ប្រធានសម្ព័ន្ធភាពជំនាញវិជ្ជាជីវៈហុងកុងបានបង្ហាញនូវភាពជឿជាក់ថា ការបង្កើនការតភ្ជាប់គ្នាជាមួយចិនដីគោកគឺសំខាន់ណាស់សម្រាប់ហុងកុង ។ តំបន់អភិវឌ្ឍQianhaiអាចផ្តល់ឲ្យយើងនូវឱកាសថ្មីនិងវេទិកាថ្មីមួយសម្រាប់អ្នកជំនាញរបស់ហុងកុងអាចស្វែងរកឱកាសនិងការអភិវឌ្ឍថែមទៀតក្នុងមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ ៕