郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តួកគីរំលឹកឡើងវិញនូវគោលបំណងស្តីពីការចូលរួមសហភាពអឺរ៉ុប

2019-02-22 11:18:41 cri

   ថ្ងៃ​ទី​២១​ខែ​កុម្ភៈ ក្រសួង​ការ​បរទេស​នៃ​ប្រទេស​តួកគី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ដោយ​បាន​រំលឹក​ឡើង​វិញ​នូវ​គោល​បំណង​ស្តីពី​ការ​ចូល​រួម​សហភាព​អឺរ៉ុប និង​ប្រឆាំង​នឹង​របាយការណ៍​របស់​សភា​អឺរ៉ុប​ស្តីពី​ការ​ផ្អាក​ការ​ចរចា​ជា​មួយ​តួកគី​អំពីការ​ចូល​រួម​សហភាព​អឺរ៉ុប​ ។

      សូម​រំលឹក​ថា គណៈកម្មាធិការ​កិច្ចការ​ទូត​នៃ​សភា​អឺរ៉ុប​បាន​អនុម័ត​លើ​របាយ​ការណ៍​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈដែល​បាន​អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​និង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ផ្អាក​ការ​ចរចា​ជា​មួយ​កួកគី​ស្តី​ពី​ការ​ចូល​រួម​សហ​ភាព​អឺរ៉ុប​ មូលហេតុ​គឺ​តួកគី​ព្រងើយ​កន្តើយ​នឹងសិទ្ធិ​មនុស្សនិង​សេរីភាព​របស់​ប្រជាពលរដ្ឋ ធ្វើ​អន្តរគមន៍​ទៅ​លើ​តុលាការ និង​មាន​ជម្លោះ​ខាង​ទឹក​ដី​ជា​មួយ​ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​ស៊ីប​ជា​ដើម។ របាយការណ៍​មួយ​នេះ​នឹង​ត្រូវ​ប្រគល់​ជូន​សភា​អឺរ៉ុប​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​សម្រេច​នៅ​ខែ​មីនា​ខាង​មុខ​នេះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស