王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បេសកជនពិសេសនៃអង្គការសហប្រជាជាតិសម្គាល់ថាហានិភ័យនៃការដែលប៉ាឡេស្ទីននិងអ៊ីស្រាអែលផ្ទុះអាវុធដាក់គ្នាគឺខ្ពស់ណាស់

2019-02-22 15:13:43 cri

     ថ្ងៃទី​២០​ខែ​កុម្ភៈ​ ​លោក​Nickolay Mladenov​ អ្នក​សម្របសម្រួល​ពិសេស​នៃ​ដំណើរ​សន្តិភាព​មជ្ឈិម​បូព៌ា​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា​ ​បន្ទាប់​ពី​​ការ​វាយតម្លៃ​យ៉ាង​មធ្យ័ត​​ ​លោក​សម្គាល់ថា​ក្តី​សង្ឃឹមនៃ​ការ​ដែល​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​សម្រេច​សន្តិភាព​គឺ​តិចតួច​ណាស់​។​ ​ដោយសារ​សកម្មភាព​កម្លាំង​ហិង្សា​នៅ​ទឹកដី​ប៉ាឡេស្ទីន​ដែល​ត្រូវ​បាន​កាន់កាប់​ទាំង​នោះ​បាន​កើន​ឡើង​ ​បានជា​ហានិភ័យ​នៃ​ការ​ដែល​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ផ្ទុះ​អាវុធ​ដាក់​គ្នា​គឺ​ខ្ពស់​ណាស់​។

      លោក​Nickolay Mladenov​បាន​គូសបញ្ជាក់ថា​ ​ការ​ចាត់​វិធានការ​​ផ្នែក​នយោបាយ​មួយ​ចំនួន​គឺ​ចាំបាច់​ណាស់​សម្រាប់​ការ​ជំរុញ​សន្តិភាប​ ​ក្នុង​នោះ​បូករួម​ទាំង​ការ​បញ្ឈប់​ការ​ពង្រីក​សាងសង់​លំនៅដ្ឋាន​ជនជាតិ​ជីហ្វ​ ​និង​បង្កើត​ឱកាស​អភិវឌ្ឍ​សម្រាប់​ជនជាតិ​ប៉ាឡេស្ទីន​នោ​ត្រើយ​ខាង​លិច​ទន្លេហ្សក់ដង់​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស