魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រសួងពាណិជ្ជកម្មចិនថែ្លងថា មានជំនឿទុកចិត្តក្នុងការជំរុញលើកកម្ពស់គុណភាពពាណិជ្ជកម្មអន្តរជាតិនៅឆ្នាំ ២០១៩ ឲ្យស្ថិតក្នុងស្ថិរភាព

2019-01-18 16:04:35 cri

    លោក ​Gaofeng​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មចិន​បាន​ថែ្លង​កាលពី​ថ្ងៃទី ​១៧​ ខែមករា ​ថា ​គួរតែ​ពិនិត្យ​មើល​ឲ្យបាន​ត្រឹមត្រូវ​ពី​ភាពប្រែប្រួល​នៃ​ល្បឿន​កំណើន​នៃ​ការនាំចូល​និង​ការ​នាំចេញ​ប្រចាំ​ខែ។​ការអភិវឌ្ឍ​ផែ្នកពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេសចិន​នៅតែ​មាន​ការ​គាំទ្រ​យ៉ាង​រឹងមាំ​និង​មាន​ជំនឿទំនុកចិត្ត​ក្នុងការ​ជំរុញ​លើកកម្ពស់​គុណភាព​ពាណិជ្ជកម្ម​អន្តរជាតិ​នៅឆ្នាំ​ ២០១៩​ ឲ្យស្ថិត​ក្នុងស្ថិតភាព។​

    សូមរំលឹកថា ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ធ្លាប់បាន​ស្នើឲ្យ​ពង្រីក​ទីផ្សារ​សំខាន់ៗ​ចំនួន ​៣០ ​នៅ​ឯ​បរទេស​ក្នុង​ឆ្នាំ ​២០១៩ ។​លោក ​Gaofeng ​បាន​ថែ្លងថា ​មិនត្រឹមតែ​មាន​ទីផ្សារ​ក្នុង​ប្រទេស​រីក​ចម្រើន​ប៉ុណ្ណោះទេ​ ថែមទាំង​ត្រូវ​មាន​ទីផ្សារ​ដែល​កំពុង​អភិវឌ្ឍន៍​ដែល​មាន​សក្តានុពល​សម្រាប់​បណ្តាប្រទេស​នៃ​គំនិតផ្តួចផ្តើម​“ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ”​ផងដែរ។​ក្រសួង​ពាណិជ្ជកម្ម​ចិន​នឹង​បន្ត​គាំទ្រ​ដល់​ការ​ធ្វើពិពិធកម្ម​ក្នុង​ទីផ្សារពាណិជ្ជកម្ម៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()