马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងធ្វើកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានបានធ្វើឡើងនៅក្រុងប៉េកាំង

2019-01-18 15:40:07 cri

图片默认标题_fororder_吴帝林翁

     ថ្ងៃ​ទី​១៧​ខែ​មករា ​សកម្មភាព​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​រវាង​ចិន​និង​អាស៊ានឆ្នាំ២០១៩​បាន​ធ្វើ​​ឡើង​នៅ​ក្រុង​ប៉េកាំង។​សកម្មភាព​នេះ​មាន​គោលបំណងជំរុញ​ទំនាក់​ទំនង​មេត្រី​ភាព​សុខដុមរមនា​និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាស៊ាន​ដែល​បាន​បន្ត​ធ្វើរយៈ​ពេល​២០ឆ្នាំមក​ហើយ។

     ប្រធាន​តាម​វេន​នៃ​គណៈកម្មាធិការ​អាស៊ាន​ប្រចាំ​ក្រុង​ប៉េកាំង​បាន​ថ្លែង​ថា ​ក្នុង​រយៈ​ពេល​យូរ​មក ​ហើយ​ប្រទេស​ចិន​ជា​ប្រទេស​ជិតខាង​ល្អ​ មិត្តភក្តិល្អ​និង​ដៃគូ​ល្អ​របស់​អាស៊ាន។​អាស៊ាន​ស្វាគមន៍​និង​គាំទ្រ​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​របស់​ប្រទេស​ចិន​ដែល​រួម​ចំណែក​ដល់​សន្តិភាព​និង​វិបុលភាព​ក្នុង​តំបន់។

អ្នកបកប្រែ:马小青
ប្លុកពិសេស