魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កិច្ចសន្ទនាស្តីពីឱកាសពាណិជ្ជកម្មក្នុងតំបន់អាស៊ានឆ្នាំ ២០១៩ ប្រារព្ធឡើងនៅក្រុងប៉េកាំង

2019-01-18 16:10:24 cri

    កិច្ចសន្ទនា​ស្តីពី​ឱកាសពាណិជ្ជកម្ម​ក្នុង​តំបន់អាស៊ាន​ឆ្នាំ ​២០១៩ ​បាន​ប្រារព្ធឡើង​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ១៧​ ខែ​មករា។​

    លោក​ Xu​ Ningning ​នាយកប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​រវាង​ចិន​និង​អាស៊ាន​បាន​ថែ្លង​ថា​ នៅឆ្នាំ​ ២០១៩​ ប្រទេសចិន​និង​អាស៊ាន​នឹង​បន្ត​បើកទូលាយ​ទីផ្សារ​ ក៏​ដូចជា​លើកកម្ពស់​ការ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​តំបន់ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​អាស៊ាន​ព្រម​ទាំង​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​នៅក្នុង​វិស័យផ្សេងៗ​ ដូចជា​ការកសាង​ទីក្រុង​ឆ្លាតវៃ​ជា​ដើម។​

    មន្ត្រីធុរកិច្ច​ជាន់ខ្ពស់​នៃ​បណ្តាប្រទេស​អាស៊ាន​បាន​សម្តែងនូវ​ការ​កោតសរសើរ​ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​រវាង​អាស៊ាន​និង​ចិន​ក្រោមក្របខ័ណ្ឌ​នៃ​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ហើយ​រំពឹងថា​ សហគ្រាសចិន​នឹង​នាំមក​នូវឱកាស​អភិវឌ្ឍន៍​កាន់តែ​ច្រើន​ក្នុង​វិស័យ​ផ្សេងៗ​ ដូចជា​ឧស្សាហកម្ម ​កសិកម្ម​ អេឡិចត្រូនិក​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​បណ្តា​ប្រទេស​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំថ្មី៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()