马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាជាន់ទាបនៃអង់គ្លេសបោះឆ្នោតបដិសេធនូវកិច្ចព្រមព្រៀងស្តីពីការដកខ្លួនចេញពីសហភាពអឺរ៉ុបនៃអង់គ្លេស

2019-01-16 14:44:51 cri

     ថ្ងៃ​ទី​១៥​ខែ​មករា ​សភា​ជាន់ទាប​នៃ​អង់គ្លេស​បាន​បោះឆ្នោត​បដិសេធ​នូវ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ដែល​រដ្ឋាភិបាល​អង់គ្លេស​ធ្លាប់​បាន​ឯកភាព​ជា​មួយ​សហភាព​អឺរ៉ុប។​បន្ទាប់​មក ​​មេដឹកនាំ​នៃ​បក្ស​ពលករ​ដែល​ជា​បក្ស​ប្រឆាំង​នៃ​អង់គ្លេស​បាន​បំផុស​ញត្តិ​មិន​ជឿទុកចិត្ត​ចំពោះ​រដ្ឋាភិបាល។​យោង​តាម​សេចក្តី​សម្រេច​កាលពី​មុន ​លោកស្រីTheresaMayនាយក​រដ្ឋមន្រ្តី​អង់គ្លេស​ត្រូវ​តែ​ស្នើរ​នូវ​គម្រោង​ស្តីពី​ការ​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ថ្មី​មុន​ថ្ងៃ​ទី​២១​ខែ​មករា ​ហើយ​នឹង​ត្រូវ​ដាក់​ស្នើ​ទៅ​ឲ្យ​សភា​សម្រាប់​ធ្វើ​ការ​បោះឆ្នោត​ម្តងទៀត។

     តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​បង្ហាញ​ឲ្យ​ឃើញថា ​សំឡេង​ឆ្នោត​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​មាន​៤៣២​សំឡេង ​ខណៈ​សំឡេង​គាំទ្រ​មាន​តែ​២០២​បុណ្ណោះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស