孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលស្រាវជ្រាវអំពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយផ្លូវមួយដំបូងបង្អស់របស់អេហ្ស៊ីបបានបង្កើតឡើង

2019-01-14 15:06:21 cri

    ថ្ងៃទី១៣​ខែមករា​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​កិច្ចសហប្រតិបត្តិការ​​​ខ្សែក្រវាត់​មួយ​ផ្លូវមួយ​ដំបូងបង្អស់​របស់​អេហ្ស៊ីប​បានបង្កើត​ឡើង​ជាផ្លូវការ ។ ​មជ្ឈមណ្ឌល​នេះ​បាន​រួមគ្នា​បង្កើតឡើង​ដោយ​សកលវិទ្យាល័យ​ប្រជាជនចិន​និង​សកលវិទ្យាល័យ​ Ain ​Shams ​របស់អេហ្ស៊ីប​​ ។

    សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ ​Ain ​Shams​ របស់​អេហ្ស៊ីប​បាន​ថ្លែងថា​ ការបង្កើត​មជ្ឈមណ្ឌល​នេះ​ឡើងនឹង​ជំរុញឲ្យ​ប្រទេស​អេហ្ស៊ីប​និងចិន​អភិវឌ្ឍ​​ធ្វើ​កិច្ចសហប្រតិបតិ្តការ​គ្នាក្នុង​វិស័យ​សេដ្ឋកិច្ចនិង​វប្បធម៌​ថែមមួយ​កម្រិតទៀត​ ដើម្បី​ធ្វើឲ្យ​គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​នាំមក​នូវ​ឱកាស​​អភិវឌ្ឍ​ដ៏​ល្អប្រសើរ​កាន់តែ​ច្រើន​ដល់​ប្រទេស​អេហ្ស៊ីប​រហូតដល់​តំបន់​មជ្ឈិមបូព៌ា​និងអាហ្វ្រិក​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស