邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកសិក្សាស្រាវជ្រាវប៉ាគីស្ថានចង្អុលបង្ហាញថា លទ្ធផលនៃកំណែទម្រង់និងការបើកទូលាយរបស់ចិនធ្វើឲ្យពិភពលោកទាំងមូលទទួលបានផលប្រយោជន៍

2019-01-02 15:14:26 cri

      សុន្ទរកថា​របស់​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​ដែល​បាន​ថ្លែង​ក្នុង​ឱកាស​មហាសន្និបាត​អបអរ​សាទរ​ខួប​ទី ៤០ នៃ​កំណែ​ទម្រង់​និង​ការបើក​ទូលាយ​របស់​ប្រទេស​ចិន​ត្រូវ​បាន​មជ្ឈដ្ឋាន​សិក្សា​ស្រាវជ្រាវ​ប៉ាគីស្ថាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ​លោក Yasir Masood ​​អនុប្រធាន​មជ្ឈ​មណ្ឌល​​កសាង​សមត្ថភាព​​របៀង​សេដ្ឋកិច្ច​ចិន-ប៉ាគីស្ថាន​បាន​ថ្លែង​នៅពេល​ទទួល​បទ​សម្ភាសន៍​ពី​អ្នកកាសែត​នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ថា ​កំណែ​ទម្រង់​និង​ការបើក​ទូលាយ​របស់​​ប្រទេស​ចិន​បាន​ដើរ​តាម​មាគ៌ា​ពិសេស​តែ​មួយ​គត់​​ដែល​ខុសគ្នា​ទាំងស្រុង​ពី​ប្រទេស​លោក​ខាង​លិច​  ហើយ​សមិទ្ធផល​ដែល​កំណែទម្រង់​និង​ការបើក​ទូលាយ​ទទួលបាន​ ​មិនត្រឹមតែ​នាំមក​នូវ​ការផ្លាស់ប្តូរ​​យ៉ាង​ធំធេង​ដល់​ជីវភាពរស់នៅ​របស់​ប្រជាជន​ចិន​តែ​ប៉ុណ្ណោះទេ ​ថែម​ទាំង​​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ដទៃ​​ទៀត​​លើ​ពិភពលោក​​​ផង។

      លោក  Masood ​បាន​បន្ត​ទៀត​ថា  ​ក្នុង​សុន្ទរកថា​របស់​លោក ស៊ី ជីនភីង ​​មាន​ចំណុច​មួយ​ធ្វើ​ឲ្យ​ខ្ញុំបាទ​ចាប់អារម្មណ៍​​យ៉ាង​ស៊ីជម្រៅ ​នោះគឺ ​ទោះបី​ជា​ចិន​ទទួលបាន​ភាពជោគជ័យ​ដ៏​ធំធេង​ក៏​ដោយ ​ក៏​​មិន​ធ្វើ​អនុត្តរភាព​​ ​ហើយ​ក៏​មិន​ឆ្លៀតប្រើ​វា​ដើម្បី​​​​គំរាម​កំហែង​លើ​ការអភិវឌ្ឍ​នៃ​ប្រទេស​ដទៃ​ទៀត​ទេ។  ​ផ្ទុយទៅវិញ ​ប្រទេស​ចិន​រីករាយ​ចែក​រំលែក​បទពិសោធ​នៃ​ការអភវិឌ្ឍ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​លើ​ពិភពលោក​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស