魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនរំលឹកខួបទី ៤០ នៃការប្រកាសលិខិតជម្រាបជូនបងប្អូនជនរួមជាតិតៃវ៉ាន់យ៉ាងឱឡារិក លោក ស៊ីជីនភីង ថែ្លងសុន្ទរកថាដ៏សំខាន់មួយ

2019-01-02 15:32:23 cri

图片默认标题_fororder_1123937723_15464328289591n  730

    មហាសន្និបាត​រំលឹក​ខួបទី​ ៤០​ នៃ​ការប្រកាស​លិខិតជម្រាបជូន​បងប្អូន​ជនរួមជាតិ​តៃ​វ៉ាន់​បាន​ប្រារព្ធឡើង​នៅក្រុង​ប៉េកាំង​នៅថ្ងៃ​ទី ​២​ ខែមករា​នេះ។​លោក​ ស៊ីជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ ប្រធានរដ្ឋ​ចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​អញ្ជើញ​ចូលរួម​មហាសន្និបាតនេះ​ព្រមទាំង​ថែ្លង​សុន្ទរកថា​ដ៏​សំខាន់​មួយ។​

    សូមរំលឹកថា ​កាលពី​ថ្ងៃទី​ ១​ ខែ​មករា ​ឆ្នាំ ១៩៧៩ ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​បានប្រកាស​លិខិត​ជម្រាបជូន​បងប្អូន​ជនរួមមជាតិ​តៃ​វ៉ាន់​ស្តីពី​គោលការណ៍​ណែនាំ​ដើម្បី​បង្រួបបង្រួមជាតិ​ដោយ​សន្តិវិធី ​ដោយបាន​ស្នើឲ្យ​បញ្ចប់​ការ​ប្រឈមមុខ​ដាក់គ្នា​ផ្នែកយោធា​និង​ផ្តួចផ្តើម​សំខាន់​ឲ្យមាន​ការប្រាស្រ័យ​ទាក់ទងគ្នា​ដោយ​សេរីភាព​ ការ​ដំណើរការ​ផ្លូវអាកាស​ ប្រៃសណីយ៍​និង​ពាណិជ្ជកម្ម ​ការ​ផ្លាស់ប្តូរ​ផែ្នក​សេដ្ឋកិច្ច​និង​វប្បធម៌​ជា​ដើម​រវាង​ត្រើយ​ទាំង​សងខាង។​ដូច្នេះ ​ការអភិវឌ្ឍ​ទំនាក់ទំនង​នៅ​ត្រើយ​ទាំង​សងខាង​បាន​បើកទំព័រ​ថ្មី៕​

图片默认标题_fororder_习近平

图片默认标题_fororder_习近平2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស